UNESCO​ ​កោះ​ប្រជុំ​ស្ថាប័ន​ពាក់ព័ន្ធ​លើ​ពិភពលោក​ ​ដើម្បី​រៀបចំ​យុទ្ធ​សាស្រ្ត​គ្រប់គ្រង​ទឹក​ ​ប្រកបដោយ​ប្រសិទ្ធភាព

​បា​រំាង​៖​ ​អង្គការ​ ​UNESCO​ ​បាន​រៀបចំ​ឱ្យ​មាន​សន្និសីទ​ទឹក​ថ្នាក់​អន្តរជាតិ​មួយ​ ​ដោយ​បាន​ធ្វើឡើង​នៅ​ទីស្នាក់ការ​របស់​ខ្លួន​ ​នាទី​ក្រុងប៉ារីស​ ​ប្រទេស​បារាំង​ ​ដែល​មាន​រយៈពេល២ថ្ងៃ​ ​គឺ​ថ្ងៃទី​ ​១៣​ ​និង​ទី១៤​ ​ខែឧសភា​ ​។​ ​
​បើ​តាម​លោក​ ​ចាន់​ ​ស៊ី​ណាត​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងធនធានទឹក​ ​និងឧតុនិយម​កម្ពុជា​ ​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​នេះ​ ​បានឱ្យ​ដឹង​ថា​ ​សន្និសីទ​នេះ​ ​មាន​គោលបំណង​បង្កើត​នូវ​ខឿន​មួយ​ ​សម្រាប់​ពិភពលោក​ទាំងមូល​ ​ដោយមាន​ការចូលរួម​មតិ​ពី​អ្នក​ពាក់ព័ន្ធ​ចម្រុះ​ ​ធ្វើការ​រៀបចំ​យុទ្ធ​សាស្រ្ត​គ្រប់គ្រង​ទឹក​ ​និង​អភិបាលកិច្ច​លើ​វិស័យ​មួយ​នេះ​ ​ដោយ​ធានា​យ៉ាងណា​ ​ឱ្យ​មាន​ដំណោះស្រាយ​ល្អ​ប្រកបដោយ​ចីរភាព​លើ​ផ្នែក​សេដ្ឋកិច្ច​ ​ផ្នែក​សង្គម​ ​និង​ផ្នែក​បរិស្ថាន​ ​។


​ក្រៅពី​នេះ​ ​UNESCO​ ​ក៏​ចង់​បង្កើត​នូវ​ផែនទី​បង្ហាញ​ទិស​ ​និង​ធ្វើការ​ផ្សព្វផ្សាយ​លើ​យុទ្ធការ​អនុ​វត្ត​ល្អ​ៗ​ ​ស្តី​ពី​យុទ្ធ​សាស្រ្ត​គ្រប់គ្រង​ធនធានទឹក​ ​និង​វិធានការ​ចម្រុះ​ ​ធ្វើ​អភិបាលកិច្ច​លើ​វិស័យ​ទឹក​ ​។​ ​ការ​ផ្សព្វផ្សាយ​នេះ​ ​សំដៅ​អនុវត្ត​ចំពោះ​ស្ថាប័នរដ្ឋ​ ​វិស័យ​ឯកជន​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​សហគមន៍​អ្នក​វិទ្យាសាស្ត្រ​ ​និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ ​ក្នុង​ពិភពលោក​ទាំងមូល​ ​។


​លោក​ ​ចាន់​ ​ស៊ី​ណាត​ ​ក៏បាន​បន្ថែម​ថា​ ​សន្និសីទ​នេះ​ ​ក៏​ជា​ការ​ប្រមូល​ផ្តុំ​អ្នក​ពាក់ព័ន្ធ​ ​និង​ធនធាន​ទុន​វិនិយោគ​ទាំងអស់​ក្នុង​ពិភពលោក​ ​ដើម្បី​យក​មក​ធ្វើ​កា​រស​ម្រ​ច​ឱ្យ​បាន​លើ​យុទ្ធ​សាស្រ្ត​គ្រប់គ្រង​វិស័យ​ធនធានទឹក​ ​និង​អភិបាលកិច្ច​ក្នុង​វិស័យ​ទឹក​នេះ​ ​ហើយ​ធ្វើការ​ដោះស្រាយ​ ​និង​កាត់បន្ថយ​លើ​គ្រប់​បញ្ហា​ប្រឈម​ទាំងអស់​ឱ្យ​បាន​ទាន់ពេល​វេលា​។​ ​ជាមួយគ្នា​នេះ​ ​សន្និសីទ​ស្នើ​ឱ្យ​ការ​កសាង​ទិន្នន័យ​ទឹក​ក្នុង​លក្ខណៈ​គ្រប់ជ្រុងជ្រោយ​ ​ដើម្បី​ឈាន​ទៅ​ធ្វើការ​គ្រប់គ្រង​ទឹក​ ​បញ្ជា​ទឹក​ ​និង​ប្រើប្រាស់​ទឹក​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ​មាន​សមធម៌​ ​និង​យុត្តិធម៌​ ​ព្រមទាំង​ការប្រើ​ប្រាស់​ទឹក​ឆ្លងដែន​ ​ដោយ​គោរពច្បាប់​ ​និង​ការ​កសាង​សន្តិភាព​ ​។​
​សូម​បញ្ជាក់​ថា​ ​សន្និសីទ​ទឹក​ ​ថ្នាក់​អន្តរជាតិ​របស់​អង្គការ​ ​UNESCO​ ​ដែល​បាន​ធ្វើ​នៅ​ទីក្រុង​ប៉ារីស​នេះ​ ​គឺ​ស្តី​ពី​អានុភាព​ប្រតិសកម្ម​នៃ​វិស័យ​ចម្រុះ​លើ​ការ​ធ្វើ​ឱ្យ​មាន​និរន្តរភាព​ក្នុង​សន្តិសុខ​ទឹក​ ​និង​សន្តិភាព​ ​(​Leveraging​ ​Intersectorality​ ​for​ ​Sustainable​ ​Water​ ​Security​ ​and​ ​Peace​)​ ​៕​

You can share this !

អត្ថបទទាក់ទង