Premier​ ​League​ ​ត្រៀម​ពានរង្វាន់២​ ​នៅ​ថ្ងៃ​បិទ​រដូវ​កាល​

អង់គ្លេស​៖​ ​អ្នក​រៀបចំ​ការប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​ ​English​ ​Premier​ ​League​ ​បាន​ត្រៀម​ពានរង្វាន់​ចំនួន​ ​២​ ​និង​ ​មេដាយ​ចំនួន​ ​២កញ្ចប់​ ​ដើម្បី​ទុក​ប្រគល់​ជូន​ក្រុម​ហង្ស​ក្រហម​ ​Liverpool​ ​ឬ​ ​ក្រុម​មេឃ​ខៀវ​ ​Manchester​ ​City​ ​នៅ​ថ្ងៃ​ប្រកួត​បិទ​រដូវ​កាល​ ​ថ្ងៃទី១២​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ ​ដោយ​បច្ចុប្បន្ន​ ​បើ​ទោះបីជា​សល់​ ​៣ប្រកួត​ក្ដី​ ​ក៏​គេ​ ​មិនទាន់​អាច​ដឹង​ថា​ ​ក្រុម​ណាមួយ​ ​នឹង​ក្លាយជា​ជើងឯក​ឡើយ​ ​។​



​ប្រភព​ព័ត៌មាន​ ​បាន​ដកស្រង់​សម្តី​ពី​អ្នក​រៀបចំ​ ​Premier​ ​League​ ​បានឱ្យ​ដឹង​ថា​ ​ដោយសារ​កីឡដ្ឋាន​ដែល​ក្រុម​ទាំងពីរ​ ​ធ្វើការ​ប្រកួត​ថ្ងៃ​ចុងក្រោយ​ ​នៅ​ឆ្ងាយ​ពីគ្នា​ជាង​ ​៤៣០​ ​គីឡូម៉ែត្រ​ ​ដូច្នេះ​វា​ ​បង្ក​ការ​លំបាក​សម្រាប់​ការ​ដឹក​ពានរង្វាន់​ ​ពី​កីឡដ្ឋាន​មួយ​ទៅកាន់​កីឡដ្ឋាន​មួយទៀត​ ​។​

​សូម​បញ្ជាក់​ថា​ ​ក្រុម​ទាំង២០​ ​នឹង​ធ្វើការ​ប្រកួត​ដំណាលគ្នា​ ​នៅ​ថ្ងៃ​បិទ​រដូវ​កាល​ ​។​

​Manchester​ ​City​ ​កំពុង​នាំមុខ​ ​Liverpool​ ​ចំនួន​ ​១ពិន្ទុ​ ​ដោយ​ឈរ​នៅ​លើកំពូល​តារាង​ ​ហើយ​ប្រសិនបើ​ពួកគេ​ ​អាច​ឈ្នះ​ទាំង​ ​៣ប្រកួត​ ​ដែល​នៅសល់​ ​ពួកគេ​នឹង​ក្លាយជា​ជើងឯក​នៅ​រដូវ​កាល២០១៨​-​២០១៩​ ​នេះ​។​ ​៣ប្រកួត​ទៀត​ ​Man​ ​City​ ​ត្រូវ​ជួប​ ​Burnley​,​ ​Leicester​ ​និង​ ​Brighton​ ​ខណៈ​ ​៣ប្រកួត​របស់​ ​Liverpool​ ​ប៉ះ​ ​Huddersfield​,​ ​Newcastle​ ​និង​ ​Wolves​ ​។​ ​Liverpool​ ​មិន​អាច​ថ្លោះធ្លោយ​ ​ចាញ់​ក្នុង​ការប្រកួត​ដែល​នៅសល់​ណាមួយ​បាន​ឡើយ​ ​។​

​Man​ ​City​ ​នឹង​ប្រកួត​នៅ​ក្រៅ​ដី​ ​នៅ​ថ្ងៃ​ចុងក្រោយ​ ​ស្រប​ពេល​ ​Liverpool​ ​លេង​នៅក្នុង​ដី​។​

​ប្រភព​បានឱ្យ​ដឹង​ទៀត​ថា​ ​Premier​ ​League​ ​មាន​ពានរង្វាន់​ដូចគ្នា​ចំនួន​ ​២​ ​ដែល​ ​១​ ​ស្ថិតនៅ​ទីស្នាក់ការ​ក្នុង​ទី​ក្រុង​ឡុងដ៍​ ​ឯ​ ​១ទៀត​ ​នៅ​បន្ទប់​តាំង​ពានរង្វាន់​របស់​ជើងឯក​រដូវ​កាលមុន​ ​៕​

ប្រភព៖ ESPN

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

អត្ថបទទាក់ទង