De​ ​Gea​ ​បង្កើត​កំណត់ត្រា​អាក្រក់​បំផុត​មួយ​ ​ក្នុង​អាជីព​នៅ​ក្រុម​បិសាច​ក្រហម​

​អង់គ្លេស​៖​ ​David​ ​de​ ​Gea​ ​អ្នកចាំទី​ដៃ​ទីមួយ​របស់​ក្រុម​បិសាច​ក្រហម​ ​Manchester​ ​United​ ​បាន​បង្កើត​កំណត់ត្រា​ដ៏​អាក្រក់​មួយ​ ​បន្ទាប់ពី​ធ្វើ​ឱ្យ​របូត​គ្រាប់​បាល់​ ​១គ្រាប់​ ​កាលពីយប់មិញ​ ​ពេល​ ​Man​ ​Utd​ ​ប្រកួត​ស្មើ​ ​១​-​១​ ​ជាមួយ​ ​Chelsea​ ​ក្នុង​សប្ដាហ៍​ទី៣៦​ ​ក្របខ័ណ្ឌ​ ​Premier​ ​league​ ​។​



​ស្ថិតិ​ពី​ ​OptaJoe​ ​បានឱ្យ​ដឹង​ថា​ ​អ្នកចាំទី​ ​David​ ​de​ ​Gea​ ​បាន​បង្កើត​កំហុស​ចំនួន​ ​៣លើក​ ​ដែល​បណ្ដាល​ឱ្យ​របូត​ ​៣គ្រាប់​ ​ក្នុង​ ​៤ប្រកួត​ចុងក្រោយ​របស់​ខ្លួន​ ​នៅ​ ​Man​ ​Utd​ ​។​ ​មុន​ ​៤ប្រកួត​នេះ​ ​De​ ​Gea​ ​បាន​បង្ហាញខ្លួន​ចំនួន​ ​១២៣ប្រកួត​ ​ទើប​បង្កើត​កំហុស​ ​៣លើក​ ​របូត​ ​៣គ្រាប់​។​

​គួរ​បញ្ជាក់​ថា​ ​ក្នុង​ជំនួប​រវាង​ ​Man​ ​Utd​ ​និង​ ​Chelsea​ ​យប់មិញ​ ​កំហុស​ ​De​ ​Gea​ ​កើតឡើង​ ​ពី​ការ​ស៊ុត​ពី​ចម្ងាយ​របស់​ខ្សែការពារ​ ​Antonio​ ​Rudiger​ ​ដោយ​មិន​អាច​ទះ​បាល់​ចេញក្រៅ​ខ្សែបន្ទាត់​ ​ធ្វើ​ឱ្យ​ខ្សែការពារ​ ​Marcos​ ​Alonso​ ​រត់​ទៅ​បន្ថែម​ឱ្យ​ ​Chelsea​ ​រក​គ្រាប់​តាម​ស្មើ​ ​១​-​១​ ​នៅ​នាទី៤៣​៕​



​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

You can share this !

អត្ថបទទាក់ទង