បទ​វិភាគ​៖​ ​ដំណើរដើមទង​ ​សេចក្ដីព្រាង​ច្បាប់​បត្យាប័ន​របស់​ហុងកុង​

​ហុងកុង​៖​ ​សេចក្ដីព្រាង​ច្បាប់​បត្យាប័ន​ថ្មី​របស់​ទីក្រុង​ហុងកុង​ ​បាន​បង្ក​ការ​ប្រឆាំង​តវ៉ា​ពីសំណាក់​ប្រជាពលរដ្ឋ​រស់​ ​នៅក្នុង​ទីក្រុង​ ​ដែល​ធ្លាប់​ស្ថិត​ក្រោម​អ​នា​និគម​អង់គ្លេស​។​ ​ក៏ប៉ុន្តែ​ ​ចលនា​ប្រឆាំង​នឹង​ច្បាប់​ថ្មីនេះ​ ​ហាក់​មាន​ភាព​ខ្លាំងក្លា​ ​បន្ទាប់ពី​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ផ្ទួន​ៗ​ ​នៅ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​ដែល​បង្ក​ឱ្យ​មានការ​ប៉ះទង្គិច​រវាង​កងកម្លាំង​សន្តិសុខ​ ​និង​ក្រុម​អ្នក​តវ៉ា​ ​នៅ​តំបន់​វិមានរដ្ឋ​សភា​របស់​ហុងកុង​។​ ​ការ​តវ៉ា​នេះ​ ​ជាម​ហា​បាតុកម្ម​ដ៏​ធំ​បំផុត​នៅ​ហុងកុង​ ​ចាប់តាំងពី​ឆ្នាំ១៩៩៧​ ​នៅពេល​អង់គ្លេស​ ​បាន​ប្រគល់​ទៅ​ឱ្យ​ចិន​វិញ​។​

​ហេតុអ្វីបានជា​ប្រជាពលរដ្ឋ​ហុងកុង​ ​ព្រួយបារម្ភ​ខ្លាំង​ដូច្នេះ​?​ ​ទីក្រុង​ហុងកុង​ ​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​មួយ​ ​ហើយ​ព្រលា​នយន្​ត​ហោះ​របស់​ហុងកុង​ ​ជា​ព្រលា​នដែ​លមា​នភា​ពម​មា​ញឹក​បំផុត​មួយ​នៅក្នុង​ទ្វីបអាស៊ី​។​ ​អ្នករិះគន់​ ​បាន​អះអាង​ថា​ ​ច្បាប់​ថ្មីនេះ​ ​អាច​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ចិនដីគោក​ ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​នៅ​ហុងកុង​ ​តាមអំពើចិត្ត​ ​មិនថា​ពលរដ្ឋ​ទូទៅ​ ​ឬបុគ្គល​ចេះ​ដឹង​ផ្សេង​ៗ​ឡើយ​ ​ក្រោម​ហេតុផល​ចោទប្រកាន់​ពី​បទល្មើស​នានា​។​

​តើ​ឫសគល់​នៃ​សំណើ​ច្បាប់​នេះ​ ​កើត​ពី​ពេលណា​?​ ​ប្រសិនបើ​អនុវត្ត​ច្បាប់​នេះ​ ​ប្រទេស​ហត្ថលេខី​ ​ជាមួយ​ហុងកុង​ ​អាច​ស្នើសុំ​ការ​ធ្វើ​បត្យាប័ន​ ​ជនល្មើស​នៅ​ហុងកុង​ ​ដែល​បាន​រត់គេច​ពី​ប្រទេស​ដែល​ខ្លួន​ប្រព្រឹត្ត​បទល្មើស​។​ ​បច្ចុប្បន្ន​ ​ហុងកុង​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ធ្វើ​បត្យាប័ន​ជាមួយ​ ​ប្រទេស​ចំនួន​ ​២០​ ​រួមមាន​ ​អាមេរិក​ ​និង​ ​ចក្រភព​អង់គ្លេស​ ​ជាដើម​។​

​រដ្ឋបាល​ទីក្រុង​ហុងកុង​ ​បាន​ស្នើ​ច្បាប់​បត្យាប័ន​នេះ​ ​បន្ទាប់ពី​ពលរដ្ឋ​ហុងកុង​ម្នាក់​ឈ្មោះ​ ​Tong​-​Kai​ ​Chan​ ​បាន​សម្លាប់​មិត្ត​ស្រី​របស់​ខ្លួន​ ​នៅ​កោះ​តៃវ៉ាន់​ ​រួច​រត់គេច​ខ្លួន​មក​ហុងកុង​។​ ​បច្ចុប្បន្ន​ ​ជនល្មើស​បាន​ជាប់ពន្ធ​នា​គារ​ ​នៅ​ហុងកុង​។​ ​មន្ត្រី​រដ្ឋបាល​ហុងកុង​ ​បាន​ស្នើ​ឱ្យ​អនុម័ត​ច្បា​បថ្មី​នេះ​ ​នៅ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ដោយ​តវ៉ា​ថា​ ​ឈ្មោះ​ ​Chan​ ​អាច​នឹង​ត្រូវ​ដោះលែង​នៅក្នុង​ខែតុលា​ ​ខាងមុខនេះ​។​ ​យ៉ាង​ក៏ដោយ​ ​តៃវ៉ាន់​ ​បាន​អះអាង​ថា​ ​ខ្លួន​មិនបាន​ស្នើ​ឱ្យ​មានការ​ធ្វើ​បត្យាប័ន​ ​ឈ្មោះ​ ​Chan​ ​ឡើយ​។​

​ក្រោម​ច្បាប់​នេះ​ ​សំណើ​ធ្វើ​បត្យាប័ន​នានា​ ​នឹង​ត្រូវ​ឆ្លងកាត់​ការ​ឯកភាព​ពី​តុលាការ​ហុងកុង​។​ ​អាជ្ញាធរ​ហុងកុង​ ​បាន​សង្កត់ធ្ងន់​ថា​ ​ផ្នែក​សិទ្ធិមនុស្ស​ ​និង​ការធានា​សុវត្ថិភាព​ ​នឹង​ត្រូវ​ផ្ដល់​ជូន​ ​រួម​ទាំង​ការ​ការពារ​ពី​ការ​ផ្តន្ទា​ទោស​ប្រហារជីវិត​ ​គ្រោះថ្នាក់​ ​និង​ ​គ្មាន​ការ​ធ្វើ​បន្យា​ប័ន​ណា​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ​។​ ​ទន្ទឹម​នេះ​ ​ការ​ប្ដឹងឧទ្ធរណ៍​ ​នឹង​ត្រូវ​បើក​ចំហរ​។​ ​ដោយឡែក​ ​រដ្ឋមន្ត្រី​សន្តិសុខ​ហុងកុង​ ​ធ្លាប់​មានប្រសាសន៍​ថា​ ​ច្បាប់​បន្យា​ប័ន​នេះ​ ​នឹង​ត្រូវ​អនុវត្ត​លើ​ជនល្មើស​ ​ដែល​អាច​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធ​នា​គារ​ ​៧ឆ្នាំ​ ​ឬ​ច្រើនជាង​នេះ​ ​ហើយ​មានតែ​តុលាការ​កណ្ដាល​ ​ដែល​មិនមែន​សមត្ថកិច្ច​របស់​តុលាការ​ក្នុង​ស្រុក​ ​ប៉ុណ្ណោះ​ ​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​សំណើ​។​

​ទីក្រុង​ប៉េកាំង​បាន​អះអាង​ថា​ ​ខ្លួន​បាន​ប្រគល់​ជនសង្ស័យ​ជាង​ ​២៦០នាក់​ ​ទៅ​ឱ្យ​ទីក្រុង​ហុងកុង​ ​គិត​ពីឆ្នាំ១៩៩៧មក​ ​តែ​ ​ហុងកុង​ ​មិនធ្លាប់​ប្រគល់​ជនសង្ស័យ​ឱ្យមក​ប៉េកាំង​វិញ​នោះ​ទេ​៕​

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង