អគារ​សម្ភព​មួយ​ ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ​ត្រូវ​បាន​បើក​ឱ្យ​ប្រើប្រាស់​ ​ក្រោម​ការ​ផ្តល់​ជំនួយ​ពី​ប្រទេស​ឆែក​

​កំពង់ឆ្នាំង​ ​៖​ ​អគារ​សម្ភព​មួយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​ត្រូវ​បាន​ជួសជុល​ឡើងវិញ​ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​ផ្តល់​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ឆែក​ ​(​CzDA​)​ ​ត្រូវ​បាន​ប្រគល់​ជូន​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង​ ​នៅ​ថ្ងៃទី​ ​១​ ​ខែសីហា​នេះ​ ​។​ ​​ពិធីសម្ពោធ​អគារ​សម្ភព​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​វត្តមាន​លោក​ ​ឈួរ​ ​ច័ន្ទ​ឌឿន​ ​អភិបាលខេត្ត​កំពង់ឆ្នាំង​ ​និង​លោក​ ​វ្លាស់​ទី​មីល​ ​តេ​សារ​ ​ភារធារី​ស្តីទី​នៃ​ស្ថានទូត​សាធារណរដ្ឋ​ឆែក​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​។​ ​

​យោង​តាម​របាយការណ៍​ ​បានឱ្យ​ដឹង​ថា​ ​ការ​ជួសជុល​ស្ថាបនា​អគារ​សម្ភព​ខេត្ត​កំពង់ឆ្នាំង​ ​ត្រូវ​បាន​សម្របសម្រួល​នៅក្នុង​កម្មវិធី​អភិវឌ្ឍន៍​ទ្វេភាគី​ផ្លូវការ​នៃ​សាធារណរដ្ឋ​ឆែក​ ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​ ​២០១៨​-​២០២៣​ ​។​ ​​ការ​ជួសជុល​ស្ថាបនា​អគារ​សម្ភព​ ​ដែល​មាន​ចំនួន១៧​ ​បន្ទប់​ ​ជាផ្នែក​មួយ​នៃ​គម្រោង​ដែល​កំពុង​ដំណើរការ​ ​គឺ​គម្រោង​ ​“​ការ​ធ្វើ​ឱ្យ​ប្រសើរ​នូវ​គុណភាព​សេវា​ថែទាំ​សុខភាព​មាតា​ ​និង​ទារក​នៅ​មន្ទីរពេទ្យ​គោលដៅ​ចំនួន៣​ ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​”​ ​ដែល​គាំទ្រ​ជា​ថវិកា​ដោយសា​ធារ​ណ​រដ្ឋ​ឆែក​ ​អនុវត្ត​គម្រោង​ដោយ​អង្គការ​ការី​តា​សសា​ធារ​ណ​រដ្ឋ​ឆែក​ ​និង​អង្គការ​ការី​តា​សក​ម្ពុ​ជា​ ​។​ ​

​គម្រោង​នេះ​ ​មាន​គោលបំណង​ចូលរួម​ចំណែក​កាត់បន្ថយ​ការ​សម្រាលកូន​ដែល​អាច​ការពារ​បាន​ ​កុមារ​អាយុ​ក្រោម៥ឆ្នាំ​ ​និង​អត្រា​មរណភាព​មាតា​ ​ដោយ​លើកកម្ពស់​គុណភាព​សេវា​ថែទាំ​សុខភាព​មាតា​ ​និង​ទារក​ដែល​ទើប​កើត​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​ដោយ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ជាពិសេស​ទៅលើ​ការថែទាំ​ទារក​ទើប​កើត​។​ ​

​គម្រោង​នេះ​ ​ផ្តោត​លើ​មន្ទីរពេទ្យ​ខេត្ត​ចំនួន​មួយ​ ​(​CPA3​)​ ​និង​មន្ទីរពេទ្យ​បង្អែក​ចំនួន​ពីរ​ ​(​CPA1​)​ ​ដែល​មាន​ទីតាំងនៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ​។​ ​គម្រោង​នេះ​ ​នឹង​សម្រេច​បាន​តាមរយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ប្រព័ន្ធ​គ្រប់គ្រង​នៅ​តាម​មន្ទីរពេទ្យ​នី​មួយ​ៗ​ ​ការ​កើនឡើង​នូវ​ស្តង់ដារ​សម្ភារ​ពេទ្យ​ ​(​ការ​ផ្គត់ផ្គង់​ឧបករណ៍​វេជ្ជ​សាស្រ្ត​ ​និង​សម្ភារ​ដល់​ផ្នែក​សម្ភព​ ​មុន​និង​ក្រោយ​សម្រាលកូន​)​ ​និង​ការ​ពង្រឹង​សមត្ថភាព​បុគ្គលិក​ ​ក៏ដូចជា​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មន្ទីរពេទ្យ​ ​និង​អនាម័យ​។​

នេះ​ជា​គំរោង​ទី៨របស់​សាធារណរដ្ឋ​ឆែក​ ​ដែល​បាន​ផ្តល់​ថវិកា​លើ​វិស័យ​សុខាភិបាល​ ​តាំងពី​ឆ្នាំ២០១០​ ​ដោយ​ផ្តោត​លើ​កា​រធ្វើ​រ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការថែទាំ​វេជ្ជ​សាស្រ្ត​សំរាប់​អ្នកម្តាយ​ ​និង​កុមារ​។​ ​រហូតមកដល់​ពេលនេះ​ ​សាធារណរដ្ឋ​ឆែក​ ​បាន​ចំណាយ​ថវិកា២លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ ​ក្នុង​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​អ្នកម្តាយ​ ​និង​កុមារ​ ​។​

​អគារ​សម្ភព​ក្នុង​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង​ ​នឹង​បម្រើ​ដោយ​ផ្ទាល់​ដល់​ស្ត្រី​ជាង​ ​មួយ​ម៉ឺន​នាក់​ដែល​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​ ​រស់នៅ​ក្នុង​តំបន់​ដែល​គ្រប​ដណ្តប់​ដោយ​មន្ទីរពេទ្យ​ ​។​ ​ទោះ​យ៉ាងណា​ស្ត្រី​ជាង៤ម៉ឺន​ ​៨ពាន់​នាក់​ ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការថែទាំ​សុខភាព​នៅ​តាម​មន្ទីរពេទ្យ​ទាំង​បី​ ​ក្នុង​ខេត្ត​ ​។​

​គិត​ចាប់តាំងពី​ឆ្នាំ​ ​២០១០​ ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​អាទិភាព​មួយ​នៃ​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ឆែក​ ​។​ ​ជា​លទ្ធផល​នៃ​ការពិគ្រោះ​យោបល់​ទ្វេភាគី​ឆែក​-​កម្ពុជា​នៅ​ឆ្នាំ២០១៨​ ​រដ្ឋាភិបាល​ទាំងពីរ​ ​បាន​ឯកភាព​គ្នា​ផ្តល់​មូលនិធិ​ដល់​គម្រោង​នានា​ក្នុង​វិស័យ​សុខាភិបាល​ ​ដោយ​ផ្តោត​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​។​ ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​ភ្នំពេញ​រវាង​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​ឆែក​ ​និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ថ្ងៃទី​ ​១៧​ ​ខែឧសភា​ឆ្នាំ​ ​២០១៨​ ​បាន​បង្កើត​ក្របខ័ណ្ឌ​ ​និង​វិស័យ​អាទិភាព​នៃ​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​រវាង​ប្រទេស​ទាំងពីរ​ ​រហូតដល់​ឆ្នាំ​ ​២០២៣​ ​។​

​រហូតមកដល់​ពេលនេះ​តម្លៃ​សរុប​នៃ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ដែល​ផ្តល់​ដោយសា​ធារ​ណ​រដ្ឋ​ឆែក​ក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ ​នឹង​ឈាន​ដល់​ ​៣,២​ ​លាន​ដុល្លា​សហរដ្ឋអាមេរិក​ ​៕​

អត្ថបទ​៖​ ​សិរី​ ​វ​ឌ្ឍ​

You can share this !

Loading...
អត្ថបទទាក់ទង