ថៃ​ ​ដាក់​គោលដៅ​ឱ្យ​ពលរដ្ឋ​ដាំ​កញ្ឆា​បង្កើន​ចំណូល​គ្រួសារ​ ​ដើម្បី​យក​ផលិត​ជា​ថ្នាំ​

​ថៃ​៖​ ​កញ្ឆា​ ​ជា​ប្រភេទ​គ្រឿងញៀន​ ​ដែល​ត្រូវ​បាន​ហាមឃាត់​សឹង​គ្រប់​ប្រទេស​ទូទាំង​ពិភពលោក​ ​តែ​វា​ក៏​យក​មក​ប្រើប្រាស់​ជា​ថ្នាំ​ ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ផង​ដែរ​ ​។​ ​ចំណែក​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​ ​គ្រោង​យក​ឧស្សាហកម្ម​ថ្នាំ​កញ្ឆា​ ​ជាគោល​នយោបាយ​អាទិភាព​មួយ​ ​។​

​វេ​ប​សាយ​ ​www.hellokrupet.com​ ​បាន​លើកឡើង​ថា​ ​“​ការសិក្សា​ ​និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នៃ​ផលិតផល​កញ្ឆា​ ​និង​ឱសថ​បុរាណ​ផ្សេងទៀត​ ​គួរ​ត្រូវ​ពន្លឿន​សម្រាប់​ឧស្សាហកម្ម​វេជ្ជសាស្ត្រ​ ​ដើម្បី​បង្កើត​សក្ដានុពល​សេដ្ឋកិច្ច​ ​និង​ចំណូល​សម្រាប់​ប្រជាជន​“​ ​។​ ​នេះ​បើ​តាម​ឯកសារ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ថ្មី​ ​ដែល​បាន​បញ្ចេញ​កាលពី​ចុង​សប្ដាហ៍​មុន​។​

​ចំណែក​លោក​ ​Anutin​ ​Charnvirakul​ ​រដ្ឋមន្រ្តី​សុខាភិបាល​ថ្មី​របស់​ថៃ​ ​បញ្ជាក់​ថា​ ​គោលដៅ​របស់​លោក​ ​គឺ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ថៃ​ទាំងអស់​ ​ដាំ​ដើម​កញ្ឆា​ ​ដើម្បី​ទទួល​ចំណូល​ថែមទៀត​។​ ​លោក​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា​ ​វា​សំខាន់ណាស់​ ​ដើម្បី​ដក​ឱសថ​បុរាណ​ដែល​មានកម្រិត​ជាតិ​កញ្ឆា​ខ្ពស់​ ​ចេញពី​បញ្ជី​បម្រាម​ ​ហើយ​អនុញ្ញាត​ឱ្យ​មន្ទីរពេទ្យ​ ​អាច​ប្រើប្រាស់​ថ្នាំ​ ​មាន​ផ្ទុក​សារធាតុគីមី​ទាំងនោះ​ ​។​

​ប្រទេស​ថៃ​ ​មាន​ប្រពៃណី​ប្រើប្រាស់​កញ្ឆា​ ​ដើម្បី​សម្រួលការ​ឈឺចាប់​ ​និង​អស់កម្លាំង​ ​ហើយ​បាន​ផ្ដល់​ភាព​ស្របច្បាប់​សម្រាប់​ការប្រើ​ប្រាស់​ ​និង​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ ​លើ​កញ្ឆា​ ​កាលពី​ឆ្នាំ២០១៨​ ​កន្លងទៅ​។​

​ទោះ​យ៉ាងណា​ ​ការ​យក​ឧស្សាហកម្ម​ថ្នាំ​កញ្ឆា​ ​ជាគោល​នយោបាយ​អាទិភាព​ ​ត្រូវ​រង​ចាំ​ការ​ជជែក​ពិភាក្សា​ ​និង​ឯកភាព​ពីរ​ដ្ឋ​សភា​ថៃ​ ​នៅ​ថ្ងៃទី២៥​ ​ខែកក្កដា​ ​២០១៩​ ​ជាមុន​សិន​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង