៦ខែ​ ​សមត្ថកិច្ច​កម្ពុជា​ ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ ​៧៨ករណី​ ​និង​រំដោះ​ជនរងគ្រោះ​ជាង​ ​២៦០នាក់​

ភ្នំពេញ​ ​៖​ ​រយៈពេល៦ខែ​ ​ឆ្នាំ២០១៩នេះ​ ​សមត្ថកិច្ច​កម្ពុជា​ ​បង្ក្រាប​ករណី​អំពើ​ជួញដូរ​មនុស្ស​ ​និង​អំពើ​ធ្វើអាជីវកម្ម​ផ្លូវភេទ​ ​សរុប​បាន​ ​៧៨ករណី​ ​(​កើនឡើង​ជាង​ ​២៥ភាគរយ​ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ ​កាលពី​ឆ្នាំមុន​)​ ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ជិត​ ​១០០នាក់​ ​នេះ​បើ​យោង​តាម​របាយការណ៍​ពី​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ​។​

​យោង​តាម​របាយការណ៍​ ​បានឱ្យ​ដឹង​បន្ថែម​ថា​ ​សមត្ថកិច្ច​កម្ពុជា​ ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​សាលាដំបូង​ ​ចំនួន៩៧នាក់​ ​(​កើន១២នាក់​ ​ស្មើនឹង១៤​%​)​ ​ក្នុង​នោះ​ស្រី២២នាក់​ ​អនីតិជន០៩នាក់​ ​ជា​ជនបរទេស​ ​១៤នាក់​ ​(​សញ្ជាតិ​ចិន​ ​១២នាក់​ ​និង​អាមេរិក០២នាក់​)​ ​។​

​ជាមួយគ្នា​នេះ​ ​សមត្ថកិច្ច​ ​ក៏បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​ ​ចំនួន២៦៣នាក់​ ​ស្មើនឹង១៤៨​%​ ​ក្នុង​នោះ​ ​មាន​អាយុ​ក្រោម១៥ឆ្នាំ​ ​៧០នាក់​,​ ​អាយុ១៥​-​១៧ឆ្នាំ​ ​៣១នាក់​,​ ​និង១៨ឆ្នាំ​ឡើង​ ​១៦២នាក់​ ​។​

​ដោយឡែក​ ​ក្នុង​ឆមាស​ទី១​ ​ឆ្នាំ២០១៩នេះ​ ​ក្រសួង​ការបរទេស​ ​និង​ច្រកចេញ​ចូល​តែមួយ​របស់ក្រ​សួង​មហាផ្ទៃ​ ​ទទួលបន្ទុក​ការងារ​អាពាហ៍​ពិពាហ៍​រវាង​ពលរដ្ឋខ្មែរ​ ​និង​ជនបរទេស​ ​ក៏បាន​ទទួលពាក្យ​ ​និង​ធ្វើសម្ភាសន៍​ពលរដ្ឋខ្មែរ​ ​និង​ជនបរទេស​ ​សរុប​ចំនួន​ ​១,០០៩គូ​ ​ដែល​បាន​ដាក់ពាក្យសុំ​រៀប​អាពាហ៍​ពិពាហ៍​តាមផ្លូវ​ច្បាប់​ ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃម្សិលមិញ​នេះ​ ​សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋ​មន្ដ្​រី​ ​រដ្ឋ​មន្ដ្​រី​ក្រសួងមហាផ្ទៃ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ​បាន​ណែនាំ​ឱ្យ​មានការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការដឹកនាំ​បញ្ជា​ ​និង​ការអនុវត្ត​នូវ​វិធានការ​ ​ជាអាទិភាព​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គ្រប់រូប​ភាព​ ​។​

​សម្តេច​ក្រឡាហោម​ ​ក៏បាន​ណែ​នា​ឱ្យ​បន្ត​លើកកម្ពស់​ការងារ​ផ្សព្វផ្សាយ​ច្បាប់​ ​គោលនយោបាយ​ ​និង​ពង្រឹង​ការអប់រំ​តាម​គ្រប់រូប​ភាព​ ​និង​ការប្រើ​គ្រប់​លទ្ធភាព​ ​និង​ធនធាន​ ​ដើម្បី​លើកកម្ពស់​ការយល់​ដឹង​ជាស​កល​ ​អំពី​ការ​ជួញដូរ​មនុស្ស​ ​ការ​ធ្វើអាជីវកម្ម​ផ្លូវភេទ​ ​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ ​ទំនាក់ទំនង​រវាង​ទេ​សន្ត​ប្រវេសន៍​ ​និង​អំពើ​ជួញដូរ​មនុស្ស​ ​និង​បទល្មើស​ពាក់ព័ន្ធ​ដទៃទៀត​ ​។​

​ជាមួយ​នេះ​ ​ត្រូវ​បន្ត​តាមដាន​លទ្ធផល​ ​និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ ​ពហុភាគី​ ​និង​គាំទ្រ​ដល់​ការអនុវត្ត​អនុសញ្ញា​ ​និង​ផែនការ​អាស៊ាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ​ដែល​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​សែន​ ​បាន​ចុះហត្ថលេខា​រួមគ្នា​កាលពី​ថ្ងៃទី២១​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៥​ ​។​

​សូម​បញ្ជាក់​ថា​ ​កម្ពុជា​ ​ក៏​ត្រៀម​រៀបចំ​កិច្ចប្រជុំ​បី​ ​(​កម្ពុជា​ ​វៀតណាម​ ​ចិន​)​ ​នៅពេល​ខាងមុខនេះ​ ​ដើម្បី​ពង្រឹង​កិច្ចសហការ​ ​ការពារ​ ​និង​បង្ការ​ទប់ស្កាត់​ការនាំចូល​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ ​ជាពិសេស​ទារក​ ​និង​ស្ត្រី​ ​៕​

អត្ថបទ ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង