ក្រុមហ៊ុន​ចំនួន៣​ ​ទទួល​បាន​សិទ្ធិ​វិនិយោគ​នៅ​កម្ពុជា​ ​ដែល​មាន​ទឹកប្រាក់​ជាង១៦លាន​ដុល្លារ​

ភ្នំពេញ​៖​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(​CDC​ ​)​ ​បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ចំនួន៣បន្ថែម​ទៀត​ ​ទទួល​បាន​សិទ្ធិ​វិនិយោគ​នៅ​កម្ពុជា​ ​ដែល​មាន​ទឹកប្រាក់​ជាង​ ​១៦.៦លាន​ដុល្លារ​ ​ដែល​រំពឹង​ថា​ ​នឹង​ផ្តល់​ការងារ​បាន​ចំនួន​ ​៥.៣៨៥កន្លែង​ ​។​

​យោង​តាម​ការ​ចេញផ្សាយ​ ​បានឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​ ​KAI​ ​TUO​ ​ZHE​ ​(​CAMBODIA​)​ ​INDUSTRIAL​ ​CO​.​,​ ​LTD​.​ ​នឹង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ប្រដាប់​ព្យួរ​សម្លៀកបំពាក់​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អំពិល​ ​សង្កាត់​កំបូល​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៤,៥លាន​ដុល្លារ​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៣៣៦កន្លែង​ ​។​

​ក្រុមហ៊ុន​ ​JIANGSU​ ​HENGWEI​ ​TEXTILE​ ​(​CAMBODIA​)​ ​CO​.​,​ ​LTD​.​ ​នឹង​បង្កើត​រោងចក្រ​កាត់ដេរ​ ​និង​ចាក់​ស្រោមពូក​ ​ស្រោមខ្នើយ​ ​ភួយ​ ​ស្រោមដៃ​ ​វាំងនន​ ​កម្រាលតុ​ ​កម្រាល​ជូត​ជើង​សម្លៀកបំពាក់​ផ្ទះបាយ​ ​កន្សែង​ ​និង​សម្ភារ​ក្មេង​លេង​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ខ្យង​ ​ឃុំ​ទួលអំពិល​ ​ស្រុក​បសេដ្ឋ​ ​ខេត្ត​កំពង់ស្ពឺ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៦,៣លាន​ដុល្លារ​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៣.៨៥០កន្លែង​ ​។​

​ដោយឡែក​ ​ក្រុមហ៊ុន​ ​CHUAN​ ​LIH​ ​INTERNATIONAL​ ​CO​.​,​LTD​.​ ​នឹង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សឹង្ហ​ ​ឃុំ​សឹង្ហ​ ​និង​ភូមិ​ស្វាយ​ ​ឃុំ​សំរោង​ ​ស្រុក​សំរោង​ ​ខេត្តតាកែវ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៥,៨លាន​ដុល្លារ​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន១.១៩៩កន្លែង​ ​៕​

ដោយ៖គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង