ភ្លើង​ឆេះ​ព្រៃ​ ​រីក​រាលដាល​ ​ក្នុង​ភាគ​កណ្ដាល​ប្រទេស​ព័រទុយហ្គាល់​

ព័រទុយហ្គាល់​៖​ ​អ្នកភូមិ​នៅក្នុង​ភាគ​កណ្តាល​ ​ប្រទេស​ព័រទុយហ្គាល់​ ​កំពុង​បន្ត​ប្រឈម​នឹង​ ​អណ្តាត​ភ្លើង​ ​និង​ផ្សែង​ ​ខណៈ​ភ្លើង​ឆេះ​ព្រៃ​ដំបូង​ ​នៃ​រដូវ​កាល​នេះ​ ​បាន​ឆេះ​អស់​រយៈពេល​ ​៣ថ្ងៃ​មក​ហើយ​។​

​អ្នក​ពន្លត់​អគ្គីភ័យ​ជាង​ ​១ពាន់​នាក់​ ​និង​យន្តហោះ​ទម្លាក់​ទឹក​ ​ចំនួន​ ​១៤​ ​គ្រឿង​ ​បាន​ព្យាយាម​ពន្លត់​អគ្គិភ័យ​ ​កាលពី​ថ្ងៃម្សិលមិញ​ ​កំឡុង​ពេល​មាន​សីតុណ្ហភាព​ក្តៅ​ខ្លាំង​។​ ​នៅពេល​ដែល​សីតុណ្ហភាព​ ​បាន​ឡើង​ដល់​ ​៤០អង្សា​សេ​ ​កាលពី​រសៀល​ម្សិលមិញ​ ​ខ្យល់​ ​បាន​បក់បោក​ ​បណ្តាល​ឱ្យ​ភ្លើង​ឆេះ​យ៉ាង​ខ្លាំង​ ​ពេញ​មួយ​យប់​នៅ​តំបន់​ខ្លះ​។​

​រដ្ឋាភិបាល​ព័រទុយហ្គាល់​ ​បានឱ្យ​ដឹង​ថា​ ​ខ្លួន​បាន​ស្នើសុំ​ជំនួយ​ពី​ប្រទេស​អេស្ប៉ាញ​ ​ដើម្បី​បញ្ជូន​យន្តហោះ​ពន្លត់​អគ្គិភ័យ​ ​ចំនួន​ ​២គ្រឿង​ ​មក​ជួយ​ពន្លត់ភ្លើង​ឆេះ​នេះ​។​ ​ភ្នាក់ងារ​ការពារ​ជនស៊ីវិល​ ​ព័រទុយហ្គាល់​ ​បាន​និយាយ​ថា​ ​អគ្គីភ័យ​បាន​ធ្វើ​ឱ្យ​មនុស្ស៣២​ ​នាក់​រង​របួសធ្ងន់​ ​ខណៈ​ដែល​វា​បាន​រីក​រាលដាល​ឆ្លងកាត់​ព្រៃឈើ​ក្រាស់​។​

​ប៉ូលី​សបា​ននិ​យាយ​ថា​ ​ពួកគេ​ ​កំពុង​ស៊ើបអង្កេត​នូវ​មូលហេតុ​នៅ​ពីក្រោយ​អគ្គីភ័យ​នេះ​។​ ​មានការ​សង្ស័យ​ថា​ ​អគ្គិភ័យ​ ​បាន​កើតឡើង​ ​ដោយសារ​ជនខិលខូច​ ​បាន​បង្ក​ដោយចេតនា​៕​

You can share this !

Loading...
អត្ថបទទាក់ទង