Ronaldo​ ​មិន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​កាលពី​ឆ្នាំ២០០៩ទេ​ ​ព្រោះ​គ្មាន​ភស្តុតាង​

បរទេស​៖​ ​រដ្ឋអាជ្ញា​ ​បាន​បញ្ជាក់​ថា​ ​កីឡាករ​ ​Cristiano​ ​Ronaldo​ ​នឹង​មិន​ប្រឈមមុខនឹង​ការចោទប្រកាន់​នៅ​សហរដ្ឋអាមេរិក​ទេ​ ​បន្ទាប់ពី​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ​។​

​អ្នកស្រី​ ​Kathryn​ ​Mayorga​ ​បាន​ចោទប្រកាន់​តារា​ឆ្នើម​របស់​ ​Juventus​ ​រូប​នេះ​ ​ពី​បទ​ចាប់រំលោភ​នាង​ ​នៅក្នុង​សណ្ឋាគារ​ ​Las​ ​Vegas​ ​កាលពី​ឆ្នាំ២០០៩​ ​ដែល​ជា​ការចោទប្រកាន់​ដែល​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ ​បដិសេធ​យ៉ាង​ដាច់អហង្ការ​។​

​រដ្ឋអាជ្ញា​អាមេរិក​ ​បាន​និយាយ​ ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ ​ថា​៖​ ​"​ការចោទប្រកាន់​ពី​បទ​រំលោភបំពាន​ផ្លូវភេទ​ប្រឆាំង​នឹង​កីឡាករ​ ​Cristiano​ ​Ronaldo​ ​មិន​អាច​បង្ហាញ​ឱ្យ​ឃើញ​លើស​ពី​ការសង្ស័យ​ឡើយ​"​ ​ដូច្នេះ​គ្មាន​ការចោទប្រកាន់​អ្វី​កើតឡើង​ទេ​៕​

ប្រភព៖ trollkhmer

You can share this !

Loading...
អត្ថបទទាក់ទង