ក្រសួងបរិស្ថាន​ ​កំណត់​ការអនុវត្ត​មុខងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​លើ​ការគ្រប់គ្រង​សំរាម​ ​សំណល់រឹង​តាម​ទីប្រជុំជន​

ភ្នំពេញ​៖​ ​ក្រសួងបរិស្ថាន​ ​ចាប់ផ្តើម​កំណត់​នូវ​ការអនុវត្ត​មុខងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​លើ​ការគ្រប់គ្រង​សំរាម​ ​និង​សំណល់រឹង​តាម​ទីប្រជុំជន​ ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការគ្រប់គ្រង​សំរាម​ ​ធានា​បាន​នូវ​សោភ័ណភាព​ ​និង​គិត​គូ​ពី​សុខភាព​សាធារណៈ​ ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី២៣​ ​ខែកក្កដា​នេះ​ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ​លោក​ ​សាយ​ ​សំ​អាល់​ ​បាន​បញ្ជាក់​ពី​អនុក្រឹត្យ​លេខ១១៣​ ​ដែល​បាន​កំណត់​ពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការគ្រប់គ្រង​សំរាម​ ​និង​សំណល់រឹង​ទីប្រជុំជន​ ​ប្រកបដោយ​ប្រសិទ្ធភាព​ ​តម្លាភាព​ ​និង​គណនេយ្យ​ភាព​ ​សំដៅ​ធានា​បាន​នូវ​សោភ័ណភាព​ ​កិច្ច​គាំពារ​សុខភាព​សាធារណៈ​ ​និង​បរិស្ថាន​ ​នៅ​តាម​មូលដ្ឋាន​នានា​ ​។​

​លោក​ ​រដ្ឋមន្ត្រី​ ​បាន​បន្ថែម​ថា​ ​កិច្ចពិភាក្សា​នៅពេល​នេះ​ ​គឺ​បាន​ប្រមូល​ផ្តុំ​អ្នក​ពាក់​ពាក់ព័ន្ធ​ ​ជាពិសេស​ ​អាជ្ញាធរ​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ដើម្បី​ពង្រឹង​ការអនុវត្ត​ការងារ​គ្រប់គ្រង​លើ​បញ្ហា​សំណល់​ ​និង​សំរាម​ ​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ ​។​

​ក្រសួងបរិស្ថាន​ ​ក៏បាន​បង្ហាញ​លើ​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ការគ្រប់គ្រង​សំរាម​ ​សំណល់រឹង​ទីប្រជុំជន​ ​និង​កិច្ចពិភាក្សា​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ ​រួម​ទាំង​វិធានការ​ ​និង​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​នានា​ផង​ដែរ​ ​។​

​សូម​រម្លឹក​ថា​ ​រាជរដ្ឋាភិបាល​ ​បាន​ចេញ​អនុក្រឹត្យ​លេខ១១៣​ ​អន​ក្រ.បក​ ​ចុះ​ថ្ងៃទី២៧​ ​ខែសីហា​ ​ឆ្នាំ២០១៥​ ​ស្តី​ពី​ការគ្រប់គ្រង​សំរាម​ ​សំណល់រឹង​ទីប្រជុំជន​ ​ហើយ​ ​រាជរដ្ឋាភិបាល​ ​តាមរយៈ​ក្រសួងបរិស្ថាន​ ​ក៏បាន​ប្រគល់​មុខងារ​គ្រប់គ្រង​សំរាម​ ​សំណល់​ទីប្រជុំជន​ ​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី​ ​ក្រុង​ ​និង​ស្រុក​ ​ព្រមទាំង​ធ្វើ​ប្រតិភូកម្ម​មុខងារ​គ្រប់គ្រង​សំរាម​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​ខណ្ឌ​ ​ដោយ​ចាត់វិធានការ​ចាំបាច់​ ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ ​និង​សុវត្ថិភាព​ក្នុង​ការគ្រប់គ្រង​សំរាម​ ​សំណល់រឹង​ទីប្រជុំជន​ ​៕​

អត្ថបទ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង