រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ​លើកទឹកចិត្ត​អង្គភាព​គ្រប់គ្រង​គម្រោង​ ​សហការ​ពង្រឹង​តម្លាភាព​ការងារ​អនុវត្ត​គម្រោង​ ​AIMS​

ភ្នំពេញ​៖​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​លើកទឹកចិត្ត​អង្គភាព​គ្រប់គ្រង​គម្រោង​ ​និង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត​ ​ឱ្យ​សហការ​គ្នា​ពង្រឹង​ការងារ​អនុវត្ត​ ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​ ​(​AIMS​)​ ​ប្រកបដោយ​តម្លាភាព​ ​និង​គណនេយ្យ​ភាព​ ​ដើម្បី​ទាក់ទាញ​ទំនុកចិត្ត​ពី​ដៃគូ​អភិវឌ្ឍន៍​ ​និង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាកសិករ​ក្រីក្រ​ ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស​ទី១​ ​ឆ្នាំ២០១៩​ ​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​រំឭក​ឡើងវិញ​អំពី​សាវតារ​ ​និង​វត្ថុបំណង​របស់​គម្រោង​ ​ដែល​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ច្រវាក់​តម្លៃ​ផលិតផល​ ​(​ស្រូវ​,​ ​ដំឡូងមី​,​ ​មាន់​ស្រែ​,​ ​បន្លែ​ ​និង​សូត្រ​ឆៅ​)​ ​ដោយ​តភ្ជាប់​ផលិតកម្ម​ ​ជាមួយ​ទីផ្សារ​ទាំងអស់​ ​ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ ​សំដៅ​កាត់បន្ថយ​ភាព​ក្រីក្រ​ ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។​

​លោក​រដ្ឋមន្ត្រី​ ​បាន​ស្នើ​មន្ទីរ​ពាណិជ្ជកម្ម​ទាំងអស់​ ​បញ្ជ្រាប​ការងារ​គម្រោង​ ​AIMS​ ​ទៅ​ក្នុង​ការងារ​ស្នូល​ប្រចាំថ្ងៃ​ ​សម្រាប់​មន្ត្រី​ ​ធ្វើការ​រៀនសូត្រ​ ​និង​ដកស្រង់​បទ​ពិសោធ​ន៍​ថ្មី​ៗ​ ​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ជាតិ​ ​ជាមួយ​រាជរដ្ឋាភិបាល​ ​ហើយ​ត្រូវ​បង្កើន​កិច្ចសហការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ ​ជាមួយ​គម្រោង​ផ្សេងទៀត​ ​ដែល​គាំទ្រ​ដោយ​អង្គការ​ ​IFAD​ ​មាន​ដូចជា​គម្រោង​ ​ASPIRE​,​ ​គម្រោង​ ​SAAMBAT​ ​និង​គម្រោង​ផ្សេងទៀត​របស់​រាជរដ្ឋាភិបាល​ ​ដែល​អាច​ផ្តល់​គុណប្រយោជន៍​ ​និង​សក្តា​នុ​ពល​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​។​

​លោក​បញ្ជាក់​ថា​៖​ ​"​អ្វី​ដែល​ជា​ការ​ចង់បាន​របស់​យើង​ ​គឺ​និរន្តរភាព​ប្រាក់ចំណូល​របស់​ប្រជាកសិករ​!​ ​យើង​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ​កសិករ​នឹង​មិន​ដួល​រលំ​ ​ឬ​បរាជ័យ​ក្នុង​មុខរបរ​ឡើយ​ ​នៅពេល​ដែល​គ្មាន​ជំនួយ​ពី​គម្រោង​ ​គឺ​គាត់​នៅតែ​អាច​ធ្វើ​ពាណិជ្ជកម្ម​ ​និង​អាច​រក​ប្រាក់​បាន​កាន់តែ​ច្រើន​ ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​ ​ដូច្នេះ​ ​សូម​មន្ត្រី​ទាំងអស់​ ​ប្រឹងប្រែង​អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ​និង​ម៉ត់ចត់​បំផុត​"​។​

​សូមជម្រាប​ថា​ ​AIMS​ ​គឺជា​គម្រោង​ដ៏​ធំ​មួយ​ ​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ​ក្រោម​ហិរញ្ញប្បទាន​កម្ចី​របស់​អង្គការ​ ​IFAD​ ​ប្រមាណ​ ​៣៦,៣​ ​លាន​ដុល្លារ​អាមេរិក​ ​រួម​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​។​ ​គម្រោង​នេះ​ ​មាន​វិសាលភាព​គ្របដណ្ដប់​លើ​ខេ​ត្ត​សក្តា​នុ​ពល​ចំនួន​ ​១៨​ ​ទូទាំង​ប្រទេស​ ​ដែល​មាន​ប្រជាកសិករ​ប្រមាណ​ ​៦ម៉ឺន​គ្រួសារ​ ​ហើយ​ត្រូវ​បាន​អនុវត្ត​ចាប់តាំងពី​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៧​ ​រហូតមកដល់​បច្ចុប្បន្ន​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង