PSG​ ​ពិន័យ​ ​Neymar​ ​ចំនួន​ ​៣៧៥០០០​ ​អឺ​រ៉ូ​ ​រឿង​មិន​មក​ហ្វឹកហាត់​

​បារាំង​៖​ ​ក្នុង​កិច្ចសន្យា​របស់​ ​Neymar​ ​មាន​បូក​ប្រាក់​បន្ថែម​ប្រចាំខែ​ ​៣៧៥០០០អឺ​រ៉ូ​ ​សម្រាប់​ឥរិយាបថ​ល្អ​ ​តែ​ឥឡូវនេះ​ ​Neymar​ ​នឹង​ត្រូវ​ពិន័យ​នូវ​ប្រាក់​លើកទឹកចិត្ត​នេះ​ ​បន្ទាប់​មិន​មក​ចូលរួម​ហ្វឹកហាត់​សប្តាហ៍​ទី១​ ​មុន​បើក​រដូវ​កាល​ ​។​

​ប្រាក់​រង្វាន់​ទាំងនេះ​ ​មានតម្លៃ​ច្រើន​សម្រាប់​កីឡាករ​ក្នុង​ក្រុម​បារាំង​នេះ​ ​ដោយសារ​មានច្បាប់​ ​ដែល​ចែងថា​ ​ក្លិប​មិន​អាច​ពិន័យ​កីឡាករ​ណា​ម្នាក់​ ​ដោយ​កាត់​ប្រាក់ឈ្នួល​គោល​ ​របស់​ពួកគេ​ឡើយ​។​ ​ដូចនេះ​គេ​ជឿជាក់​ថា​ ​រាល់​កីឡាករ​របស់​ក្រុម​ម្ចាស់​ជើងឯក​បារាំង​ ​សុទ្ធតែ​មាន​ប្រាក់​រង្វាន់​នេះ​ ​ដែល​បាន​បញ្ចូល​ក្នុង​កិច្ចសន្យា​របស់​ពួកគេ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​ ​Serge​ ​Aurier​,​ ​Adrien​ ​Rabiot​,​ ​Edinson​ ​Cavani​ ​និង​ ​Marco​ ​Verratti​ ​សុទ្ធតែ​បាន​ទទួល​ប្រាក់​រង្វាន់​ពិសេស​នេះ​កាលពីមុន​៕​ ​


​ប្រភព​៖​ ​trollkhmer​

You can share this !

Loading...
អត្ថបទទាក់ទង