ក្រសួងទេសចរណ៍​៖​ ​ថ្នាំជក់​នៅតែ​ជា​បញ្ហា១​ ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​សង្គម​ ​និង​ការរស់នៅ​របស់​ពលរដ្ឋ​កម្ពុជា​

​បាត់ដំបង​៖​ ​ក្រសួងទេសចរណ៍​ ​បាន​បង្ហាញ​ពី​បញ្ហា​នៃ​ការប្រើ​ប្រាស់​ថ្នាំជក់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ដែល​ជាហេតុ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ការី​ក​ចម្រើន​សេដ្ឋកិច្ច​ ​សុខភាព​ ​និង​ជីវិត​រស់នៅ​របស់​ពួកគេ​ ​ខណៈ​ប្រជាពលរដ្ឋ​ជាង​ ​១ម៉ឺន​នាក់​ ​បាន​បាត់បង់ជីវិត​ ​ជា​រៀងរាល់​ឆ្នាំ​។​

​ថ្លែង​នៅក្នុង​វេទិកា​សិក្ខាសាលា​ ​ស្តី​ពី​ ​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​ ​នា​ថ្ងៃទី៩​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ក្នុង​ខេត្តបាត់ដំបង​ ​លោក​ ​ហោ​ ​សា​រុន​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​ ​បាន​លើកឡើង​ថា​៖​ ​"​ផលិតផល​ថ្នាំជក់​ ​នៅតែ​ជា​បញ្ហា​មួយ​ ​ដែល​មានផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​សង្គម​ ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​"​។​

​តាម​ការសិក្សា​របស់​លេខាធិការ​ដ្ឋាន​ក្របខ័ណ្ឌ​ ​អនុសញ្ញា​ស្តី​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​ ​នៃ​អង្គការសុខភាព​ពិភពលោក​ ​បានឱ្យ​ដឹង​ថា​ ​អត្រា​ស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ​មាន​ប្រមាណ​ ​១៥០០០នាក់​ជា​រៀងរាល់​ឆ្នាំ​ ​ដោយសារ​ជំងឺ​នានា​ ​ទាក់ទង​នឹង​ថ្នាំជក់​ ​ដែល​ក្នុង​នោះ​ ​៣៣ភាគរយ​ ​ស្ថិតនៅ​ក្នុងចំណោម​អ្នក​ដែល​មាន​ប្រាក់ចំណូល​ទាប​។​ ​
​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​ទេសចរណ៍​ ​ថា​ ​បច្ចុប្បន្ន​ ​បរិស្ថាន​គ្មាន​ផ្សែង​បារី​ ​(​Smoke​-​Free​ ​Environment​)​ ​ជា​បរិបទ​មួយ​ដែល​ពិភពលោក​ ​ក៏ដូចជា​តំបន់​បាន​ ​និង​កំពុង​យកចិត្ត​ទុកដាក់​ខ្ពស់​ ​ក្នុង​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ ​ទូទាំង​ពិភពលោក​។​

​ជាមួយនឹង​ការ​ដោះស្រាយ​លើ​បញ្ហា​បារី​នេះ​ ​គណៈកម្មការ​បរិស្ថាន​ ​គ្មាន​ផ្សែង​បារី​ ​បាន​ចេញ​នូវ​វិធានការ​ចម្បង​ចំនួន២​ ​គឺ​វិធានការ​អប់រំ​ ​និង​វិធានការ​រដ្ឋបាល​។​ ​ដោយឡែក​ ​បច្ចុប្បន្ន​ ​ក្រសួង​បាន​ ​និង​កំពុង​អនុវត្ត​នូវ​វិធានការ​ទី១​ ​គឺ​វិធានការ​អប់រំ​ ​ដោយ​បាន​រៀបចំ​ជា​សិក្ខាសាលា​ ​បណ្តុះបណ្តាល​ ​ប្រជុំ​ ​ផ្សព្វផ្សាយ​ ​ប៉ាណូ​ ​និង​រៀបចំ​បោះ​សម្ភារៈ​ផ្សព្វផ្សាយ​ ​និង​ណែនាំ​ឱ្យ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ ​សេវាកម្ម​ទេសចរណ៍​ទាំងអស់​ ​យកចិត្ត​ទុកដាក់​គោរព​អនុវត្ត​តាមច្បាប់​ ​តាំងពី​ថ្ងៃទី១៨​ ​ខែឧសភា​ ​ឆ្នាំ២០១៥​ ​មក​ម្ល៉េះ​។​

​ចំណែក​វិធានការ​ទី២​ ​ដែល​នឹង​ត្រូវ​អនុវត្ត​បន្ត​ ​ជា​វិធានការ​រដ្ឋបាល​ ​គឺ​ការ​ផាកពិន័យ​ចំពោះ​បុគ្គល​ ​អ្នក​ជក់​នៅ​ទីកន្លែង​ហាមឃាត់​ ​ម្ចាស់​អាជីវកម្ម​ ​ដែល​អនុញ្ញាត​ឱ្យ​គេ​ជក់​នៅ​ទីតាំង​របស់​ខ្លួន​ ​ការ​តាំង​លក់​ផលិតផល​ថ្នាំជក់​ខុសពី​ការកំណត់​ ​និង​ផាកពិន័យ​ដល់​ក្រុមហ៊ុន​បារី​ ​ដែល​នាំចូល​និង​លក់​ផលិតផល​ថ្នាំជក់​ ​ដែល​គ្មាន​សារ​ព្រមាន​ជា​រូបភាព​ ​និង​ផ្សាយ​ពាណិជ្ជកម្ម​បារី​ខុសច្បាប់​។​ ​ការ​ផាកពិន័យ​អន្តរការណ៍​នេះ​ ​នឹង​ធ្វើតាម​សេចក្តី​ប្រកាស​របស់​អន្តរក្រសួង​ ​រវាង​ក្រសួងសុខាភិបាល​ ​និង​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដោយក្រុម​អធិការកិច្ច​ក្រសួងសុខាភិបាល​ផង​ដែរ​។​

​យោង​តាម​របាយការណ៍​ក្រសួងសុខាភិបាល​ ​កាលពី​ឆ្នាំ២០១៨​ ​អ្នក​ជក់បារី​ ​មាន​ប្រមាណ​ ​១,៦៨​ ​លាន​នាក់​ ​ដោយ​ចំណាយ​លុយ​ទិញ​បារី​ប្រមាណ​ ​២០១,៥លាន​ដុល្លារ​ ​ហើយ​ត្រូវ​ចំណាយ​លុយ​ព្យាបាល​ជំងឺ​បង្កឡើង​ដោយ​បារី​ ​និង​ការបាត់បង់​កម្លាំង​ពលកម្ម​នៅពេល​មាន​ជំងឺ​ ​១៦២,៧លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​៕​



​អត្ថបទ​៖​ ​ហៀង​ ​រ័ត្ន​

You can share this !

Loading...
អត្ថបទទាក់ទង