Matthijs​ ​de​ ​Ligt​ ​អាច​នឹង​បង្ហាញខ្លួន​ជា​កីឡាករ​ថ្មី​របស់​ ​Juventus​ ​នៅ​សប្ដាហ៍​នេះ​

អ៊ីតាលី​៖​ ​Juventus​ ​អាច​នឹង​បង្ហាញ​ ​Matthijs​ ​de​ ​Ligt​ ​ជា​កីឡាករ​ថ្មី​របស់​ពួកគេ​ ​នៅក្នុង​សប្ដាហ៍​នេះ​ ​ហើយ​ ​Ajax​ ​បាន​ទទួល​ប្រាក់​ ​៦៧លាន​អឺ​រ៉ូ​ ​ដែល​នេះ​ជា​ការ​អះអាង​របស់​ការសែត​ ​De​ ​Telegraaf​ ​។​

​យោងទៅតាម​កា​សែ​ត​របស់​ហូ​ឡង់​បានឱ្យ​ដឹង​ថា​ ​ក្លិប​ទាំងពីរ​ ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​សម្រាប់​ខ្សែការពារ​រូប​នេះ​ ​ដែល​បាន​បំពេញ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​រួចរាល់​ជាមួយ​ភាគី​អ៊ីតាលី​។​ ​ក្រុម​សេះបង្កង់​ ​នឹង​ផ្តល់​ជូន​ ​៦៧លាន​អឺ​រ៉ូ​ ​និង​ប្រាក់​រង្វាន់​បន្ថែម​ ​ដើម្បី​បំពេញ​កិច្ច​ព្រមព្រៀង​នេះ​។​

​ក្រុម​ម្ចាស់​ជើងឯក​អ៊ីតាលី​ ​សង្ឃឹមថា​ ​នឹង​មាន​វត្តមាន​របស់​ ​De​ ​Ligt​ ​នៅក្នុង​សប្ដាហ៍​នេះ​ ​ដូច្នេះ​គេ​ ​អាច​ចូលរួម​ជាមួយ​លោក​ ​Maurizio​ ​Sarri​ ​និង​ក្រុម​សេះបង្កង់​ ​នៅក្នុង​ការប្រកួត​ ​មុន​បើក​រដូវ​កាល​របស់​ពួកគេ​នៅ​អាស៊ី​៕​

ប្រភព៖ Trollkhmer

You can share this !

Loading...
អត្ថបទទាក់ទង