កូរ៉េ​ខាងត្បូង​ ​ស្នើសុំ​ជំនួយ​ពី​អាមេរិក​ ​ក្នុង​ជម្លោះ​នាំចេញ​ ​ជាមួយ​ជប៉ុន​

កូរ៉េ​ខាងត្បូង​៖​ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង​ ​លោកស្រី​ ​Kang​ ​Kyung​-​wha​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ទី១១​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​នេះ​ ​បាន​ប្រាប់​ទៅ​ភាគី​អាមេរិក​ ​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ​Mike​ ​Pompeo​ ​ពាក់ព័ន្ធ​នឹង​ការ​ដាក់កំហិត​របស់​រដ្ឋាភិបាល​ជប៉ុន​ ​ក្នុង​ការនាំចេញ​វត្ថុធាតុដើម​សម្រាប់​ផលិត​គ្រឿង​អេឡិចត្រូនិក​ ​ទៅកាន់​កូរ៉េ​ខាងត្បូង​។​

​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងត្បូង​ ​បាន​ប្រកាស​នៅ​ថ្ងៃ​ដដែល​ថា​ ​រដ្ឋាភិបាល​ ​បាន​ត្រៀម​ថវិកា​ជាង​ ​២៥០លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​ទប់ទល់​នឹង​ការ​ដាក់កំហិត​របស់​ជប៉ុន​ ​ដោយ​បង្កើន​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​ឱ្យ​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​នានា​ ​សម្រាប់​ផលិត​បន្ទះ​ឈីប​ ​និង​អេក្រង់​ ​ដោយ​មិន​ពឹងផ្អែក​លើ​វត្ថុធាតុដើម​របស់​ជប៉ុន​។​

​អ្នកសេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​ ​បាន​លើកឡើង​ថា​ ​ជម្លោះ​រវាង​ទីក្រុង​សេអ៊ូល​ ​និង​ទីក្រុង​តូក្យូ​ ​ជា​រឿង​ដែល​មិន​អាច​ព្យាករ​ទុក​បាន​ឡើយ​ ​ស្រប​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​-​ចិន​ ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​បន្ថែម​ទៀត​។​

​ទណ្ឌកម្ម​របស់​ជប៉ុន​ ​ក្រោយពី​ទីក្រុង​សេអ៊ូល​ ​និង​ទីក្រុង​តូក្យូ​ ​ឈ្លោះប្រកែក​គ្នា​ជុំវិញ​រឿង​ពីអ​តី​ត​កាលដែល​ក្រុមហ៊ុន​ជប៉ុន​ ​បាន​ធ្វើការ​បង្ខិតបង្ខំ​កម្មករ​កូរ៉េ​ ​ក្នុង​សង្គ្រាមលោក​លើក​ទីពីរ​។​ ​ទណ្ឌកម្ម​នេះ​ ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​កូរ៉េ​ ​ដូចជា​ ​Samsung​ ​និង​ ​SK​ ​Hynix​ ​ដែល​ផ្គត់​ផ្គត់​បន្ទះ​ឈី​បទៅ​ឱ្យ​ក្រុម​ហ៊ុន​ផ្សេង​ៗ​ ​ដូចជា​ ​Apple​ ​ជាដើម​៕​

ប្រភព៖ Reuters

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង