តុល្យការ​ចុងក្រោយ​ ​ជ្រូក​ងាប់​ចំនួន​ ​៣៣៧​ ​ក្បាល​ ​ដោយ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​នៅ​ស្រុក​អូររាំងឪ​

ត្បូងឃ្មុំ​ ​៖​ ​តុល្យការ​ចុងក្រោយ​នៃ​មហន្តរាយ​ដោយសារតែ​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅក្នុង​ស្រុក​អូររាំងឪ​ ​បណ្តាល​ឱ្យ​សត្វ​ជ្រូក​ដែល​ប្រជាកសិករ​ចិញ្ចឹម​ចំនួន​ ​៣៣៧ក្បាល​ ​បាន​ងាប់​រហូត​មកទល់​នឹង​ថ្ងៃទី១០​ ​ខែកក្កដា​ម្សិលមិញ​ ​ក្នុងចំណោម​ជ្រូក​ជាង​ ​៩០០០ក្បាល​ដែល​ចិញ្ចឹម​ក្នុង​ស្រុក​ ​។​ ​នេះ​បើ​យោង​តាម​របាយការណ៍​ពី​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​។​

​ស្ថានភាព​នៃ​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​បង្ហាញ​ក្តី​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ ​ខណៈ​របាយការណ៍​នៃ​ជ្រូក​ងាប់​ ​បាន​រីក​រាលដាល​ចេញពី​ឃុំ​មៀន​ដែល​មាន​ជ្រូក​ងាប់​ចំនួន​ ​១៨៣ក្បាល​ ​ដល់​ឃុំ​អំពិលតាពក​ ​ដែល​មាន​ជ្រូក​ងាប់​ចំនួន​ ​៥៨ក្បាល​ ​ឃុំ​ព្រះធាតុ​មាន​ជ្រូក​ងាប់​ចំនួន​ ​៦២ក្បាល​។​ ​ចំណែក​ឃុំ​ ​៤​ ​ទៀត​របស់​ស្រុក​នេះ​ ​ក៏​មាន​ជ្រូក​ងាប់​ផង​ដែរ​ ​។​

​ជាថ្មី​ម្តង​ទៀត​ ​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​មៀន​ ​ស្រុក​អូររាំងឪ​ ​ខេត្ត​ត្បូងឃ្មុំ​ ​ដែល​កំពុង​ទទួលរង​នូវ​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខា​ ​ប្រមាញ់​ ​និង​នេសាទ​ ​ចាត់វិធានការ​បន្ទាន់​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ដ៏​សាហាវ​នេះ​ ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ផង​ ​និង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ ​ដោយសារតែ​អាច​ធ្វើ​ឱ្យ​មុខរបរ​ចិញ្ចឹម​ជ្រូក​របស់​ពលរដ្ឋ​ប្រឈមមុខ​ ​នឹង​ការខាតបង់​ដើមទុន​កាន់តែ​ខ្លាំង​។​

​ក្នុង​នោះ​ ​ប្រជាពលរដ្ឋ​ចំនួន​ ​៤៦​ ​គ្រួសារ​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​ពលរដ្ឋ​កំពុង​មាន​ ​ឱ្យ​បាន​ឆាប់រហ័ស​ ​និង​បាន​លើកឡើង​ថា​ស្ថានភាព​ផ្ទុះ​ជំងឺ​នេះ​មិនមែន​មិន​ធ្ងន់ធ្ងរ​ឡើយ​ ​ព្រោះ​បាន​ធ្វើ​ឱ្យ​ជ្រូក​ពួកគាត់​ងាប់​ជាច្រើន​ក្បាល​ ​និង​បាន​ខាតបង់​ប្រាក់​យ៉ាងច្រើន​រួចស្រេច​ទៅ​ហើយ​។​

​នៅក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ ​ក្រុមការងារ​ចុះ​ជួយ​ស្រុក​អូររាំងឪ​ ​ដឹកនាំ​ដោយ​លោក​ ​អ៊ា​ង​ ​សុ​ផល្លែ​ត​ ​ដោយ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​កសិកម្ម​ ​បាន​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ ​និង​ណែនាំ​ពី​វិធានការ​ការពារ​ ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​ ​ក្នុង​គោលបំណង​លុបបំបាត់​មេរោគ​ក្នុង​តំបន់​ ​ដើម្បី​ដំណើរការ​អាជីវកម្ម​ឡើងវិញ​។​

​លោក​ ​អ៊ា​ង​ ​សុ​ផល្លែ​ត​ ​បាន​ជម្រាប​ប្រជាកសិករ​ថា​ ​ការ​យកចិត្ត​ទុកដាក់​ឆ្លើយតប​យ៉ាងសកម្ម​ទាំង​ខាង​ជំនាញ​ ​ក៏ដូចជា​ក្រុមការងារ​ ​គឺជា​ទឹកចិត្ត​ក្នុងនាម​ ​ជា​ក្រុម​គ្រួសារ​តែមួយ​ ​ដែល​ជានិច្ចកាល​ស្ថិតនៅ​រួមសុខ​ ​រួមទុក្ខ​ជានិច្ច​ជាមួយ​ជនរួមជាតិ​។​ ​ការ​គិតគូរ​ពី​សុខភាព​សាធារណ​:​ ​គឺជា​កត្តា​សំខាន់​ ​ដែល​ជា​បញ្ហា​ចំបង​ ​និង​អាទិភាព​។​

​លោក​ ​ក៏បាន​ជម្រាប​ជូន​កសិករ​ចិញ្ចឹម​ជ្រូក​ថា​ ​ការ​ធ្វើ​ចរាចរណ៍​ជ្រូក​ចេញពី​តំបន់​នេះ​ ​គឺ​អាច​បង្ក​ការ​ឆ្លង​រាលដាល​ ​ដែល​នាំ​ដល់​ការខាតបង់​ជាបន្តបន្ទាប់​ ​នៅ​តាម​តំបន់​ផ្សេង​ៗ​ជា​បន្ត​ទៀត​។​ ​ជាមួយ​នេះ​ដែរ​ ​លោក​ ​បាន​ជំរុញ​ឱ្យ​ជំនាញ​បន្ត​ចុះ​តាមដាន​ ​និង​ណែនាំ​ពី​វិធានការ​ការពារ​ ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជម្ងឺ​នេះ​ ​ក្នុង​គោលបំណង​លុបបំបាត់​មេរោគ​ក្នុង​តំបន់​ ​ដើម្បី​ដំណើរការ​អាជីវកម្ម​ឡើងវិញ​។​

​ឆ្លើយតប​ចំពោះ​កង្វល់​របស់​អាជីវករ​ចិញ្ចឹម​ជ្រូក​ ​លោក​ ​បាន​សំណូមពរ​ឱ្យ​មាន​កិច្ចសហការ​ល្អ​ប្រសើរ​ក្នុង​ការ​ចាត់​វិធាន​បសុពេទ្យ​ក្នុង​ការ​រំងាប់​មេរោគ​ទូទាំង​ឃុំ​ ​និង​ចូលរួម​អនុវត្ត​នូវ​វិធានការ​នានា​តាម​ការណែនាំ​របស់​ជំនាញ​ ​ព្រមទាំង​រាយការណ៍​ជាបន្ទាន់​ពី​ករណី​សត្វ​ឈឺ​ ​និង​ស្លាប់​ ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​តំបន់​នេះ​ ​ឆាប់​បាន​ប្រកាស​រំសាយ​ពី​ជម្ងឺ​នេះ​។​ ​លោក​ ​បាន​សូម​ឱ្យ​បងប្អូន​អាជីវករ​មេត្តា​យកចិត្ត​ទុកដាក់​ចូលរួម​ដោះស្រាយ​បញ្ហា​ដើម្បី​ប្រយោជន៍​រួម​ ​និង​សូម​គិត​សមូហភាព​ជា​កត្តា​ចំបង​ ​។​

អត្ថបទ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង