ចិន​ ​នឹង​បើក​ស្ថាន​កុងស៊ុល​មួយ​ ​នៅ​ខេត្ត​ព្រះសីហនុ​ ​ដើម្បី​សហការ​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​ជនជាតិ​ចិន​

ព្រះសីហនុ​ ​៖​ ​ឯកអគ្គ​រដ្ឋទូត​ចិន​ ​ប្រចាំ​នៅ​កម្ពុជា​ ​បាន​សន្យា​នឹង​បើក​ស្ថាន​កុងស៊ុល​មួយ​ ​នៅ​ខេត្ត​ព្រះសីហនុ​ ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ ​និង​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ ​រួម​នឹង​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​ប្រជាជន​ចិន​ ​ដែល​មក​ស្នាក់នៅ​ ​និង​កំពុង​វិនិយោគ​ ​នៅ​ខេត្ត​មួយ​នេះ​ ​។​

​ការប្រកាស​នេះ​ ​បាន​ធ្វេី​ឡេីង​ក្នុង​ជំនួប​រ​វា​លោក​ ​គួច​ ​ចំ​រេីន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​និង​លោក​ ​Wang​ ​Wentian​ ​ឯកអគ្គ​រដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​។​

​តប​តាម​ការ​ស្នើសុំ​របស់​អភិបាលខេត្ត​ ​ឯកអគ្គ​រដ្ឋទូត​ចិន​ ​ក៏បាន​សន្យា​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ដែល​កើតមាន​នៅ​ខេត្ត​ព្រះសីហនុ​ ​និង​បាន​អះអាង​ថា​ ​ស្ថានទូត​ចិន​ ​នឹង​មាន​គម្រោង​ ​ជួយ​ខេត្ត​ព្រះសីហនុ​ ​ឱ្យ​មាន​សុវត្ថិភាព​ ​ដោយ​មា​នប​ញ្ជូល​ទាំង​ការ​បណ្តុះបណ្តាល​ ​ការប្រើ​ប្រាស់​សម្ភារ​បច្ចេកទេស​ ​និង​សណ្តាប់​ធ្នាប់​ជាដើម​ ​។​

​ដោយឡែក​ ​លោក​ ​គួច​ ​ចំ​រេីន​ ​បាន​ប្រាប់​ឯកអគ្គ​រដ្ឋទូត​ចិន​ ​ពី​ការ​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ​ ​ដែល​មានសន្ទុះ​យ៉ាង​ខ្លាំង​ក្នុងរយៈពេល២ឆ្នាំ​ចុងក្រោយ​ ​ដែល​ធ្វើអោយ​ខេត្ត​ដែល​ធ្លាប់​ជា​តំបន់​ទេសចរណ៍​តែមួយមុខ​គត់​ ​ប្រែក្លាយ​ជា​តំបន់​ភូមិសាស្ត្រ​ ​ប្រជាសាស្ត្រ​ ​និង​ការ​អភិវឌ្ឍ​កើន​ឡើង​លេី​គ្រប់​វិស័យ​ ​។​

​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ ​លោក​ ​អភិបាលខេត្ត​ ​ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ ​ស្រប​ពេល​សំណង់​អ​គារ​ខ្ពស់​ៗ​ជាច្រើន​បា​នកេីន​ឡេីង​មិនធ្លាប់​មាន​,​ ​ផ្លូវ​ថ្នល់​ជាច្​រេី​នក​ន្លែង​បាន​ខូចខាត​ ​,​ ​ប្រ​លាយ​ ​លូ​ ​និង​ប្រព័ន្ធ​ទឹក​ស្អាត​ ​បម្រេី​មិនបាន​គ្រប់គ្រាន់​ទាន់​ការ​អភិវឌ្ឍ​យ៉ាង​គំ​ហុ​គ​នេះ​ ​។​ ​បញ្ហា​ទាំងអស់​នេះ​ ​លោក​ ​មាន​យន្តការ​អនុវត្ត​វិធានការ​អប់រំ​ ​ផ្សព្វផ្សាយ​ ​ចែករំលែក​ការអនុវត្ត​នីតិវិធី​ច្បាប់​ចំពោះ​វិនិយោគិន​ឱ្យ​យល់ដឹង​ពី​វប្បធម៌​ ​ច្បាប់​ ​សង្គម​ ​និង​ការ​ផ្សព្វផ្សាយ​អប់រំ​នៅ​កម្ពុជា​ ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង