ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​បញ្ជា​ឱ្យ​ចាប់​ម៉ូតូ​ណា​ដែល​បំពាក់​គ្រឿងបំពងសម្លេង​ខ្លាំង​

ភ្នំពេញ​ ​÷​ ​ឧត្តមសេនីយ៍ឯក​ ​ស​ ​ថេត​ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​និង​ជា​ស្នងការ​នគរបាល​ជា​ធានី​ភ្នំពេញ​ ​បាន​ដាក់​វិធានការ​ត្រូវ​លុបបំបាត់​ម៉ូតូ​ទាំងឡាយ​ណា​ ​ដែល​មាន​បំពាក់​គ្រឿង​បំពង​ ​សម្លេង​លឺ​ខ្លាំង​ ​រំខាន​ដល់​ពលរដ្ឋ​ ​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​លិខិតបញ្ជាក់​ការសិក្សា​វគ្គ​បំប៉ន​ជំនាញ​ ​បច្ចេកទេស​វិទ្យាសាស្រ្ត​ ​និង​ការគ្រប់គ្រង​ការ​ស្នាក់នៅ​ជំនាន់​ទី៤​ ​នៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​ឧត្តមសេនីយ៍ឯក​ ​ស​ ​ថេត​ ​បាន​លើកឡើង​ថា​ ​ខណ្ឌដូនពេញ​ ​ត្រូវ​មាន​វិធានការ​មុនគេ​ ​ក្នុង​ការ​លុបបំបាត់​ម៉ូតូ​ដែល​បង្ក​សម្លេង​រំពង​ខ្លាំង​ ​ជាពិសេស​នៅពេល​រាត្រី​ ​ព្រោះ​វា​ពិតជា​បាន​រំខាន​ដល់​ពលរដ្ឋ​ ​ជា​ពិ​សេស​ចាស់​ៗ​ដែល​ពួកគាត់​ពិបាក​សម្រាន​ទៅវិញ​ ​នៅពេល​ភ្ញាក់​ពី​ដំណេក​ ​។​

​ក្រៅពី​នេះ​ ​លោក​ ​ស​ ​ថេត​ ​ក៏បាន​ជំរុញ​ឱ្យ​ទប់ស្កាត់​ការ​ប្រណាំង​ម៉ូតូ​ ​ជាពិសេស​ក្រុម​សិស្សសាលា​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ហើយ​នៅពេល​ឃាត់​បាន​ហើយ​ ​ត្រូវ​ហៅ​អាណាព្យាបាល​ ​ដើម្បី​ធ្វើ​កិច្ចសន្យា​ ​និង​អប់រំ​ ​។​

អត្ថបទ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង