ក្រសួង​ពាណិជ្ជកម្ម​ ​បាន​រុះរើ​ស្លាកយីហោ​ខុសច្បាប់​ចំនួន១១ទីតាំង​ ​នៅ​មុ​ខ​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​

ភ្នំពេញ​៖​ ​ក្រសួង​ពាណិជ្ជកម្ម​ ​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​បាន​ចុះ​រុះរើ​ស្លាកយីហោ​អាជីវកម្ម​ ​ចំនួន១១ទីតាំង​ ​នៅ​ទល់​មុ​ខ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ ​ស្ថិតនៅ​ក្នុង​សង្កាត់​កាកាប​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​។​

​ការ​ចុះ​ទម្លាក់​ស្លាកយីហោ​អាជីវកម្ម​ខាងលើ​នេះ​ ​បន្ទាប់ពី​ពិនិត្យ​ឃើញថា​ ​ស្លាកយីហោ​ទាំងនោះ​ ​សរសេរ​អក្សរ​បរទេស​នៅ​លើ​អក្សរខ្មែរ​ ​អក្សរ​បរទេស​សុទ្ធ​ ​អក្សរខ្មែរ​សរសេរ​មិន​ត្រឹមត្រូវ​ ​ខុស​ខ្លឹមសារ​ ​ខុស​អក្ខរា​វិរុទ្ធ​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​ ​ប្រពៃណី​ ​អក្សរសាស្ត្រ​ជាតិ​ ​និង​សីលធម៌​សង្គម​។​

​លោក​ ​វ៉េ​ង​ ​សុធី​ ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​បញ្ជាក់​ថា​ ​ក្រសួង​បាន​ប្រាប់​ឱ្យ​ម្ចាស់​អាំ​ជីវកម្ម​បំពេញ​លក្ខខណ្ឌ​បី​ចំនុច​ ​ក្នុង​នោះ​ ​ទី១​.​ត្រូវ​ប្រើប្រាស់​ពាក្យពេចន៍​ឱ្យ​បាន​ត្រឹមត្រូវ​ ​ចំពោះ​ស្លាកយីហោ​ជា​ភាសាខ្មែរ​,​ ​ទី២​.​ការ​លើកស្លា​ក​យីហោ​ ​ត្រូវ​សុំ​ការអនុញ្ញាត​ជាមុន​ពី​ក្រសួង​ ​ឬមន្ទីរ​ពាណិជ្ជកម្ម​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ ​និង​ទី៣​.​ការ​ដាក់ពាក្យសុំ​លើកស្លា​ក​យីហោ​អាជីវកម្ម​ ​ត្រូវ​ធ្វើតាម​រយៈ​ច្រក​-​ចេញចូល​តែមួយ​របស់​សាលា​រាជធានី​ ​ឬ​ខេត្ត​ ​។​

​សូម​រម្លឹក​ថា​ ​កាលពី​ឆ្នាំ២០១៨​ ​ក្រសួងទេសចរណ៍​បាន​ចេញ​សារាចរ​លេខ​ ​០០៤​ ​សរ​ណន​ ​ស្តី​ពី​ការ​ដាក់​តាំង​ស្លាកយីហោ​អាជីវកម្ម​ដ្ឋាន​ទេសចរណ៍​ចំនួន​បួន​ចំណុច​ ​។​ ​សារាចរណែនាំ​នោះ​ ​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ ​នៅ​ទូទាំង​ប្រទេស​ ​ត្រូវ​ដាក់​តាំង​ស្លាកយីហោ​ជា​អក្សរខ្មែរ​នៅ​ខាងលើ​ ​ត្រូវ​សរសេរ​អក្សរ​អង់គ្លេស​ ​បន្ទាប់ពី​អក្សរខ្មែរ​នៅ​ផ្នែក​ខាងក្រោម​ ​និង​ត្រូវ​មាន​ទំហំ​អក្សរ​មួយ​ភាគ​ពីរ​ ​(​១​/​២​)​ ​នៃ​ទំហំ​អក្សរខ្មែរ​។​ ​ក្នុងករណី​ ​ដែល​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ ​មានបំណង​ប្រើប្រាស់​អក្សរ​បរទេស​ទី៣​ ​ពួកគេ​អាច​ដាក់​បាន​នៅ​ផ្នែក​ខាងក្រោម​ ​បន្ទាប់​ទៀត​ ​ដោយមាន​ទំហំ​អក្សរ​មួយ​ភាគ​ពីរ​ ​(​១​/​២​)​នៃ​ទំហំ​អក្សរខ្មែរ​ដែរ​ ​។​

អត្ថបទ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង