រដ្ឋាភិបាល​ ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ក្នុង​ក្រុង​ព្រះសីហនុ​ ​ពន្លឿន​ការសិក្សា​គម្រោង​លម្អិត​របស់​ខ្លួន​ ​ដើម្បី​តភ្ជាប់​បណ្ដាញ​បង្ហូរទឹក​កខ្វក់​

ព្រះសីហនុ​៖​ ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​នានា​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ​ពន្លឿន​ការសិក្សា​គម្រោង​លម្អិត​លើ​ការសាងសង់​ ​ដើម្បី​តភ្ជាប់​បណ្តាញ​បង្ហូរទឹក​កខ្វក់​ ​បញ្ជូន​ទៅកាន់​អាង​ប្រព្រឹត្តិ​កម្ម​ទឹក​ ​ឱ្យ​ស្របតាម​ផែនការមេ​ ​ដែល​បាន​កំណត់​។​

​ការ​ពន្លឿន​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជំនាញ​នៃ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​អាង​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ក្រុង​ព្រះសីហនុ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​នា​ថ្ងៃម្សិលមិញ​ ​។​

​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទាំងអស់​ពន្លឿន​ការសិក្សា​គម្រោង​សាងសង់​លម្អិត​របស់​ខ្លួន​ ​លើ​ការ​តភ្ជាប់​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​មក​ពី​ប្រភព​ផ្សេងគ្នា​ ​ដោយ​ត្រូវតែ​ត​បញ្ចូល​គ្នា​ទៅតាម​ទីតាំង​ ​ដូច​បាន​កំណត់​នៅក្នុង​ផែនការមេ​ ​ដើម្បី​បញ្ជូន​ទឹក​កខ្វក់​ទាំងនោះ​ ​ទៅកាន់​អាង​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ ​នា​ពេល​ឆាប់​ៗ​នេះ​ ​។​

​សូម​បញ្ជាក់​ថា​ ​ផែនការមេ​គ្រប់គ្រង​បណ្ដាញ​ប្រព័ន្ធ​ទឹក​កខ្វក់​ ​ត្រូវ​បាន​សិក្សា​ចប់​សព្វគ្រប់​ ​ដោយមាន​ស្ថានីយ​បូម​សំ​ខាន់​ៗ​ចំនួន​បួន​កន្លែង​ ​រួមមាន​ ​ស្ថានីយ​ឆ្នេរ​ឯករាជ្យ​ ​ស្ថានីយ​អូរ​សម្អាត​ ​(​ជាប់​សណ្ឋាគារ​សុខា​)​ ​ស្ថានីយ​អូរ​សម្អាត​ ​និង​ស្ថានីយ​អូរ​ឈើទាល​។​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយចំនួន​កំពុង​សិក្សា​គម្រោង​លម្អិត​ក្នុង​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ពី​ស្ថានីយ​ទាំងនោះ​ទៅកាន់​អាង​ច្រោះ​ទឹក​កខ្វក់​ ​៕​

អត្ថបទ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង