ខេត្ត​កែប​ ​គ្រោង​បង្កេី​ត​វិថី​លក់​ម្ហូបអាហារ​ ​ដេីម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​

ខេត្ត​កែប​៖​ ​រដ្ឋបាល​ខេត្ត​កែប​ ​គ្រោង​នឹង​បង្កេី​ត​ឱ្យ​មាន​វិថី​លក់​ម្ហូបអាហារ​ ​ដែល​រំពឹង​ថា​ ​នឹងអាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​សម្រាក​លម្ហែ​កម្សាន្ត​នៅ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​កាន់​តែ​ច្រេីន​ ​និង​ចំណាយពេល​ស្នាក់នៅ​បាន​ ​យូរថ្ងៃ​ ​។​ ​នេះ​បេី​យោង​តាម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​រៀបចំ​ ​"​ ​វិថី​លក់​ម្ហូបអាហារ​ ​"​ ​កាលពី​ថ្ងៃទី១០​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​នៅ​សាលាខេត្ត​កែប​ ​។​

​លោកស្រី​ ​អ៊ុល​ ​ភី​រុ​ណ​ ​អភិបាលរងខេត្ត​កែប​ ​បាន​លេី​ក​ឡេីង​ថា​ ​កត្តា​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​កែ​លម្អ​សោភ័ណភាព​ ​ការគ្រប់គ្រង​សន្តិសុខ​ ​សណ្តាប់​ធ្នាប់​ទីក្រុង​ ​គួប​ផ្សំ​សក្តា​នុ​ពល​របស់​ខេត្ត​កែប​ ​បាន​ធ្វេី​ឱ្យ​ខេត្ត​មាន​ភាព​ល្បីល្បាញ​កាន់តែ​ខ្លាំង​ឡេីង​ ​និង​ទទួល​បាន​កំ​ណេី​នភ្ញៀវ​ទេសចរ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ​ឆ្លេី​យត​បនឹ​ងយុទ្ធ​សាស្រ្ត​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​ ​។​

​ក្រៅ​ពី​បង្កេី​ត​ត​ឡេី​ងនូវ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​នោះ​ ​លោកស្រី​ ​អភិបាលរងខេត្ត​ ​ក៏​បា​ឱ្យ​ដឹងផង​ដែរ​ថា​ ​គម្រោង​វិថី​លក់​ម្ហូបអាហារ​ ​នេះ​ ​ក៏​ដេីម្បី​ដាក់បញ្ចូល​ក្នុង​ស្តង់​ដា​ទីក្រុង​ស្អាត​ ​និង​ត្រៀម​ចូលរួម​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អា​ត​លេី​ក​ទី៣​ ​ឆ្នាំ​ ​២០២១​-​២០២៣ផង​ដែរ​ ​ហេីយ​គម្រោង​នេះ​ ​នឹង​មានការ​សម្រេច​ជាគោល​ការ​នៅពេល​ខាងមុខ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង