ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ ​បន្ត​នាំមុខ​គេ​នៅ​កម្ពុជា​ ​ក្នុងរយៈពេល៥ខែ​ ​ឆ្នាំ២០១៩នេះ​

​ភ្នំពេញ​៖​ ​យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍​ ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃម្សិលមិញ​ ​បានឱ្យ​ដឹង​ថា​ ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ជាង​ ​១,១លាន​នាក់​ ​បាន​មក​ទស្សនា​នៅ​កម្ពុជា​ ​ក្នុងរយៈពេល៥ខែ​ ​(​ខែមករា​ ​ដល់​ ​ខែឧសភា​)​ឆ្នាំ២០១៩​ ​ដែល​មានការ​កើនឡើង​ ​៤០ភាគរយ​ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ​។​

​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ ​ក្រសួងទេសចរណ៍​ ​បាន​លើកឡើង​ថា​ ​ប្រទេស​ចិន​ ​ជាទី​ផ្សារ​ដ៏​ធំ​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​ដែល​មាន​ចំនួន​ ​៣៨ភាគរយ​ ​។​ ​លោក​ ​សង្ឃឹមថា​ ​នឹងអាច​ទាក់ទាញ​អ្នកទេសចរ​ចិន​ ​ប្រហែល២,៦លាន​នាក់​ ​ក្នុង​ឆ្នាំ២០១៩នេះ​ ​និង​ចំនួន​ ​៣លាន​នាក់​ ​នៅ​ឆ្នាំ​ ​២០២០​ ​ហើយ​អាច​នឹង​កើន​ដល់​ ​៥លាន​នាក់​ ​នៅ​ឆ្នាំ​ ​២០២៥​ ​និង​ដល់៨​ ​លាន​នាក់​ ​នៅ​ឆ្នាំ២០៣០​ ​។​

​យោង​តាម​របាយការណ៍​នេះ​ ​បានឱ្យ​ដឹង​បន្ថែម​ថា​ ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​ ​២,៨៩លាន​នាក់​ ​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ ​ក្នុងរយៈពេល​ប្រាំ​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ​មានការ​កើនឡើង​ ​១១,៤ភាគរយ​ ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ​។​

​សូម​បញ្ជាក់​ថា​ ​កាលពី​ឆ្នាំ២០១៨​ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ ​៦,២លាន​នាក់​ ​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ ​ចំនួន​ ​២លាន​នាក់​ ​និង​ទទួល​បាន​ប្រាក់ចំណូល​សរុប​ចំនួន​ ​៤,៣៥ពាន់​លាន​ដុល្លារ​ ​។​ ​វិស័យ​ទេសចរណ៍​ ​គឺជា​ផ្នែក​មួយ​ក្នុងចំណោម​វិស័យ​បួន​ ​ដែល​គាំទ្រ​សេដ្ឋកិច្ច​កម្ពុជា​ ​ក្នុង​នោះ​វិស័យ​នេះ​ ​បាន​រួមចំណែក​ ​១២,៧​ ​ភាគរយ​ ​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​ ​៕​

អត្ថបទ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង