អ៊ីរ៉ង់​ ​ព្យាយាម​រឹបអូស​កប៉ាល់​ដឹក​ប្រេង​អង់គ្លេស​ ​ដើម្បី​សងសឹក​នឹង​ការ​រឹបអូស​កប៉ាល់​របស់​ខ្លួន​

​បរទេស​៖​ ​ទូក​ឆ្មាំ​របស់​អ៊ីរ៉ង់​ចំនួន​ ​៥គ្រឿង​ ​បាន​ប្រដេញ​កប៉ាល់​ដឹក​ប្រេង​មួយ​គ្រឿង​របស់​ចក្រភព​អង់គ្លេស​ ​នៅ​ច្រកសមុទ្រ​ ​Hormuz​ ​កាលពី​ថ្ងៃទី១០​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ក៏ប៉ុន្តែ​បាន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ ​នៅពេល​ដែល​នាវាចម្បាំង​មួយ​គ្រឿង​របស់​អង់គ្លេស​ ​បាន​ធ្វើការ​ព្រមាន​ ​ដោយ​បាន​តម្រង់​កា​ណុង​ធំ​ដាក់​ទូក​របស់​អ៊ីរ៉ង់​។​

​សកម្មភាព​របស់​ទូក​ឆ្មាំ​អ៊ីរ៉ង់​ ​បាន​ធ្វើឡើង​បន្ទាប់ពី​កងទ័ពជើងទឹក​ចក្រភព​អង់គ្លេស​ ​បាន​រឹបអូស​កប៉ាល់​ដឹក​ប្រេង​មួយ​គ្រឿង​របស់​ខ្លួន​ ​នៅ​ឆ្នេរ​នៃ​រដ្ឋ​ ​Gibraltar​ ​ដែល​នៅ​ភាគ​ខាងត្បូង​ជាប់​ប្រទេស​អេស្ប៉ាញ​ ​កាលពី​ថ្ងៃទី៤​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ដោយ​អះអាង​ថា​ ​កប៉ាល់​ដឹក​ប្រេង​នោះ​ ​បាន​ដឹក​ប្រេង​ទៅកាន់​ប្រទេស​ស៊ីរី​ ​ដែល​ជា​អំពើ​រំលោភ​លើ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​។​

​មន្ត្រី​អាមេរិក​ ​បាន​បញ្ជាក់​ថា​ ​កប៉ាល់​របស់​អង់គ្លេស​ ​ប្រភេទ​ ​British​ ​Heritage​ ​បាន​ធ្វើដំណើរ​ឆ្លងកាត់​ច្រកសមុទ្រ​ ​Hormuz​ ​។​ ​យោធា​អាមេរិក​ ​បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​មួយ​ ​បញ្ជាក់​ពី​ហេតុការណ៍​ប្រដេញ​កប៉ាល់​ដឹក​ប្រេង​អង់គ្លេស​ ​ដោយ​ទូក​អ៊ីរ៉ង់​ ​ក៏ប៉ុន្តែ​មិនបាន​ផ្ដល់​សេចក្ដី​លម្អិត​ ​ជុំវិញ​ហេតុការណ៍​នេះ​ទេ​។​

​អ៊ីរ៉ង់​ ​បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​ថា​ ​កប៉ាល់​ដឹក​ប្រេង​របស់​ខ្លួន​ ​បាន​ធ្វើដំណើរ​តម្រង់​ទៅ​ប្រទេស​ស៊ីរី​ ​ហើយ​ព្រមាន​អង់គ្លេស​ថា​ ​នឹង​ទទួលលទ្ធផល​នូវ​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​មក​លើក​ប៉ាល់​ដឹង​ប្រេង​អ៊ីរ៉ង់​។​ ​វិ​បតិ្​ត​បាន​កើតឡើង​ ​ក្រោយពី​អ៊ីរ៉ង់​ ​ប្រកាស​ធ្វើការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ ​លើស​ការកំណត់​ក្នុង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ ​កាលពី​ឆ្នាំ២០១៥​ ​ជាមួយ​ប្រទេស​ហត្ថលេខី​មួយចំនួន​ ​រួមមាន​អាមេរិក​ផង​ដែរ​។​ ​កាលពី​ឆ្នាំ២០១៨​ ​អាមេរិក​ ​បានសម្រេច​ដើរចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ​។​

​កាលពី​ថ្ងៃទី១០​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​លោក​ប្រធានាធិបតី​អាមេរិក​ ​ដូ​ណាល់​ ​ត្រាំ​ ​បាន​លើកឡើង​ថា​ ​អ៊ីរ៉ង់​ ​បាន​លួច​លា​ក់​សម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​៕​

ប្រភព៖ Al Jazeera

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង