រដ្ឋមន្ត្រី​អប់រំ​ ​ជំរុញ​លើកទឹកចិត្ត​ដល់​សិស្ស​ចាប់ពី​កម្រិត​បឋមសិក្សា​ ​ត្រូវ​រៀន​ប្រើប្រាស់​បច្ចេកវិទ្យា​

​ភ្នំពេញ​៖​ ​លោក​ ​ហង់​ ​ជួន​ណា​រ៉ុន​ ​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​ ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ដើម្បី​ពង្រឹង​សមត្ថភាព​ ​អាច​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដ៏​ទៃ​បាន​ ​។​ ​លោក​រដ្ឋមន្ត្រី​ ​បាន​លើកឡើង​ថា​៖​ ​“​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ ​ប្រសិនបើ​មិន​ចេះ​បច្ចេកវិទ្យា​ ​យើង​មិន​អាច​ដើរ​ទាន់​ប្រទេស​ដទៃ​ឡើយ​”​ ​។​

​ការជំរុញ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​ធ្វើឡើង​នៅក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​បន្ទប់​បណ្ដុះបណ្ដាល​កុំព្យូទ័រ​ ​នា​ថ្ងៃម្សិលមិញ​ ​នៅ​សាលាបឋមសិក្សា​បាក់​ទូក​ ​។​

​លោក​ ​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​ថា​ ​កុំព្យូទ័រ​ដែល​បំពាក់​នេះ​ ​ជា​ជា​ថវិកា​របស់ក្រ​សួង​ផ្ទាល់​ ​ត្រូវ​បាន​ប្រគល់​ជូន​តែ​សាលារៀន​ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការប្រើ​ប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​ចេះ​ទាំ​ ​ដែល​ជា​កត្តា​ដ៏​សំខាន់​ ​ដើម្បី​ធ្វើ​យ៉ាង​ឱ្យ​សិស្ស​មាន​ទាំង​ចំណេះដឹង​ ​ចរិយា​សម្បទា​ ​ប្រកបដោយ​បំណិន​ ​ក្លាយជា​ពលរដ្ឋ​ល្អ​ ​និង​ជា​ធនធាន​ដ៏​កម្រ​ ​ធនធាន​ល្អ​របស់​កម្ពុជា​ ​។​

​សូមជម្រាប​ថា​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​ប្រគល់​បន្ទប់​បណ្ដុះបណ្ដាល​កុំព្យូទ័រ​ស្តង់ដារ​បច្ចេកទេស​ ​ICT​ ​១បន្ទប់​ ​ជូន​ដល់​សាលាបឋមសិក្សា​បាក់​ទូក​ ​ដែល​ក្នុង​នោះ​មាន​ដូចជា​ ​កុំព្យូទ័រ​ ​ ​ប្រភេទ​ ​Thin​ ​Client​ ​ដែល​មាន​កុំព្យូទ័រ​សរុប​ ​២៦គ្រឿង​ ​ម៉ា​ស៊ី​នព្រីន​ធ័រ​ ​ចំនួន០១គ្រឿង​ ​ម៉ាស៊ីន​បញ្ចាំង​ស្លាយ​ ​(​LCD​ ​Projector​)​ ​ចំនួន០១គ្រឿង​ ​និង​ផ្ទាំង​បញ្ចាំង​ស្លាយ​ ​(​Screen​ ​Projector​)​ ​ចំនួន​មួយ​គ្រឿង​៕​

អត្ថបទ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង