អភិបាលខេត្ត​ថ្មី​ ​នឹង​ដឹកនាំ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ ​បោសសំអាត​អនាម័យ​ទីក្រុង​ព្រះសីហនុ​ ​នៅ​ថ្ងៃសៅរ៍​នេះ​

ព្រះសីហនុ​៖​ ​អភិបាលខេត្ត​ថ្មី​ ​នៃ​ខេត្ត​ព្រះសីហនុ​ ​លោក​ ​គួច​ ​ចំរើន​ ​បាន​ប្រកាស​បើក​យុទ្ធនាការ​ ​ទ្រង់ទ្រាយ​ធំ​សំអាត​អនាម័យ​ក្នុង​ទីក្រុង​ព្រះសីហនុ​ ​ដែល​បញ្ហា​បរិស្ថាន​នេះ​ ​កំពុង​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពីសំណាក់​ប្រជាពលរដ្ឋ​ ​ជាពិសេស​ភ្ញៀវ​ទេសចរ​ ​។​

​បើ​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​បាន​បញ្ជាក់​ថា​ ​យុទ្ធនាការ​ដែល​នឹង​ធ្វើឡើង​ដោយមាន​ផែនការ​ជាក់លាក់​នេះ​ ​គឺ​ដើម្បី​ប្រមូល​-​បោ​សស​សំអាត​កាកសំណល់​ ​(​សំរាម​)​ ​ដែល​មាននៅ​តាម​ដងផ្លូវ​ ​និង​តាម​ទី​សាធារណៈ​នានា​ ​ក្នុង​ក្រុង​ព្រះសីហនុ​ទាំងមូល​ ​។​

​យុទ្ធនាការ​នេះ​ ​បាន​កំណត់​គោលដៅ​ចំនួន៤ទីតាំង​សំ​ខាន់​ៗ​សម្រាប់​អ្នកចូលរួម​ជួបជុំគ្នា​នៅ​ម៉ោង៧​:​៣០នាទី​ព្រឹក​ ​ដូចជា​គោលដៅ​ទី១​ ​ជួបជុំគ្នា​នៅ​ឆ្នេរ​អូរ​ឈើទាល​ ​(​មុខ​ភូមិគ្រឹះ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​)​,​ ​គោលដៅ​ទី២​ ​ជួបជុំគ្នា​ក្នុង​បរិវេណ​សួនច្បារ​ឆ្នេរ​ឯករាជ្យ​,​ ​គោលដៅ​ទី៣​ ​ជួបជុំគ្នា​នៅ​សួន​មហោស្រព​ ​(​មុខ​មន្ទីរ​ទេសចរណ៍​ខេត្ត​)​ ​និង​គោលដៅ​ទី៤​ ​ជួបជុំគ្នា​នៅ​សាលាបឋមសិក្សា​ឃ្លាំង​លើ​ ​។​

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​ក៏បាន​សំណូមពរ​ឱ្យ​សាធារណៈ​ជន​ទាំងអស់​ ​សហការ​ចូលរួម​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ ​អនាម័យ​ ​បរិស្ថាន​ ​និង​កិត្យានុភាព​ក្រុង​ព្រះសីហនុ​ ​ក៏ដូចជា​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​។​ ​រដ្ឋបាល​ខេត្ត​ ​ក៏បាន​សំណូមពរ​ដល់​អ្នកចូលរួម​ ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​សម្ភារ​សំអាត​ផ្ទាល់ខ្លួន​ផង​ដែរ​ ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង