Real​ ​Madrid​ ​គ្រោង​ឱ្យ​ខ្សែបម្រើ​ម្នាក់​ ​និង​លុយ​ ​២៧លាន​អឺ​រ៉ូ​ទៅ​ ​Spurs​ ​ដើម្បី​យក​ ​Christian​ ​Eriksen​

អេ​ស៉្បាញ​៖​ ​ក្លិប​ ​Real​ ​Madrid​ ​បាន​រាយការណ៍​ថា​ ​បាន​ផ្តល់​ឱ្យ​កីឡាករ​ ​Dani​ ​Ceballos​ ​បូករួម​លុយ​ ​២៧លាន​អឺ​រ៉ូ​ ​សម្រាប់​ខ្សែបម្រើ​កណ្តាល​ ​Christian​ ​Eriksen​ ​របស់​ក្លិប​ ​Tottenham​ ​Hotspurs​។​

​Eriksen​ ​មាន​ពេល​ ​១ឆ្នាំ​ទៀត​នៅ​លើ​កិច្ចសន្យា​បច្ចុប្បន្ន​របស់​គេ​ជាមួយ​ក្រុម​មាន់​ខ្នាយ​មាស​ ​ហើយ​រំពឹង​ថា​ ​នឹង​ចាកចេញ​ពីទី​ក្រុង​ឡុងដ៍​ភាគ​ខាងជើង​ ​បន្ទាប់​បង្ហាញ​ពី​បំណងប្រាថ្នា​សម្រាប់​ការប្រកួត​ប្រជែង​ថ្មី​មួយ​។​ ​បើ​យោង​តាម​កាសែត​ ​AS​ ​បានឱ្យ​ដឹង​ថា​ ​ក្រុម​ស្ដេច​ស​ ​គ្រោង​ឱ្យ​កីឡាករ​ ​Ceballos​ ​ដែល​ ​Spurs​ ​ចាប់អារម្មណ៍​រួច​ទៅ​ហើយ​ថែមលុយ​ខ្លះទៀត​ ​ដើម្បី​លួង​ចិត្ត​ខាង​អង់គ្លេស​។​

​ទោះបីជា​យ៉ាងណា​កិច្ច​ព្រមព្រៀង​នេះ​ ​មិន​ត្រូវ​បាន​ចាប់អារម្មណ៍​ទេ​ ​ហើយ​ក្រុម​ ​Tottenham​ ​រំពឹង​ថា​ ​នឹង​មាន​វត្តមាន​ ​Eriksen​ ​ត្រឡប់ទៅ​ហ្វឹកហាត់​វិញ​នៅ​ថ្ងៃសុក្រ​ ​ទី១២​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ដោយ​មិន​គិតការ​ចង់​ចាកចេញ​របស់​កីឡាករ​ទេ​៕​

ប្រភព៖ Trollkhmer

You can share this !

Loading...
អត្ថបទទាក់ទង