កូរ៉េ​ខាងត្បូង​ ​ឱ្យ​ក្រុមហ៊ុន​នានា​ត្រៀម​សម្រាប់​គ្រាលំបាក​ ​ដែល​អាច​អូស​បន្លាយពេល​យូរ​

កូរ៉េ​ខាងត្បូង​៖​ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ​លោក​ ​មូន​ ​ជេ​អ៊ី​ន​ ​(​Moon​ ​Jae​-​in​)​ ​បាន​និយាយ​ ​នៅ​ថ្ងៃពុធ​ ​ទី១០​ ​ខែកក្កដា​នេះ​ ​ថា​ ​ការ​រឹត​បន្តឹង​របស់​ជប៉ុន​ ​ក្នុង​ការនាំចេញ​វត្ថុធាតុដើម​សំ​ខាន់​ៗ​មួយចំនួន​ ​ដែល​ក្រុមហ៊ុន​បច្ចេកវិជ្ជា​កូរ៉េ​ខាងត្បូង​ ​ត្រូវការ​ជាចាំបាច់​ ​ក្នុង​ការផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និច​នោះ​ ​អាច​នឹង​អូស​បន្លាយពេល​យូរ​ទៅមុខ​ទៀត​។​ ​លោក​ថា​ ​រដ្ឋាភិបាល​របស់​លោក​ ​នឹង​ជួយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​កូរ៉េ​ខាងត្បូង​ ​កាត់បន្ថយ​ការពឹងផ្អែក​ទៅលើ​ការ​ផ្គត់ផ្គង់​របស់​ជប៉ុន​។​

​ការ​បញ្ជាក់​របស់​ ​លោក​ ​មូន​ ​បាន​ធ្វើឡើង​ក្នុង​ពេល​ដែល​លោក​ ​បាន​ប្រជុំ​ជាមួយ​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ធំៗ​ចំនួន៣០របស់​កូរ៉េ​ខាងត្បូង​ ​នៅ​ថ្ងៃពុធ​នេះ​ ​ដោយ​លោក​ ​បាន​មានប្រសាសន៍​ដែរ​ថា​ ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ ​នឹង​បង្កើន​ការ​ចំណាយ​ ​ដើម្បី​ជួយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​កូរ៉េ​ខាងត្បូង​ ​ឱ្យ​ទទួល​បានការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​សំ​ខាន់​ៗ​នៅក្នុង​ស្រុក​វិញ​។​

​ប្រទេស​ជប៉ុន​កាលពី​សប្ដាហ៍​មុន​ ​បាន​ប្រកាស​ថា​ ​ខ្លួន​នឹង​រឹត​បន្តឹង​ការនាំចេញ​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​ ​នូវ​វត្ថុធាតុដើម​សំ​ខាន់​ៗ​ចំនួន៣មុខ​ ​ដែល​ចាំបាច់ក្នុង​ការផលិត​បន្ទះ​ឈីប​ ​និង​អេក្រង់​ទូរសព្ទ​ ​ដោយ​លើក​ហេតុផល​ ​អំពី​ជម្លោះ​ជាមួយ​កូរ៉េ​ខាងត្បូង​ ​ពាក់ព័ន្ធ​ករណី​ដែល​ប្រជាជន​កូរ៉េ​ខាងត្បូង​ ​ត្រូវ​បាន​បង្ខំ​ឱ្យធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ជប៉ុន​ក្នុង​សម័យ​សង្រ្គាម​លើក​លោក​ទី​ ​២​។​

​ការ​រឹត​បន្តឹង​របស់​ជប៉ុន​នេះ​ ​បាន​ប៉ះពាល់​ទៅដល់​ឧស្សាហកម្ម​ផលិត​បន្ទះ​ឈី​បរ​បស់​កូរ៉េ​ខាងត្បូង​ ​ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ ​ដោយសារ​ថា​ ​ការនាំចេញ​បន្ទះ​ឈីប​ ​បាន​រួមចំណែក​ ​២០​%​ ​ក្នុង​ការនាំចេញ​សរុប​របស់​កូរ៉េ​ខាងត្បូង​៕​

You can share this !

Loading...
អត្ថបទទាក់ទង