សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ម្ចាស់​សិប្បកម្ម​ផលិត​ទឹកក្រូច​គ្មាន​អនាម័យ​នៅ​ខេត្តកំពង់ធំ​ ​យីហោ​ ​លឹម​ ​ភ័​ណ្ឌ​

កំពង់ធំ​៖​ ​ទីតាំង​សិប្បកម្ម​ផលិត​ទឹកក្រូច​ក្លែងក្លាយ​ ​ដែល​មាន​យីហោ​ ​លឹម​ ​ភ័​ណ្ឌ​ ​ត្រូវ​បាន​កម្លាំង​នគរបាល​ ​ចុះ​បង្រ្កាប​ ​និង​បិទ​ការផលិត​បណ្តោះអាសន្ន​ ​ដោយមាន​ការសម្រប​សម្រួល​ពី​លោក​ ​អ៊ិ​ត​ ​សុធា​ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ ​នៅ​ថ្ងៃទី១០​ ​ខែ​ក​ក្ត​ដា​ ​ឆ្នាំ​ ​២០១៩​ ​ស្ថិតនៅ​សង្កាត់អាចារ្យលាក់​ ​ក្រុង​ស្ទឹងសែន​ ​។​

​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា​ ​សមត្ថកិច្ច​ចម្រុះ​ ​បាន​ចុះ​ពិនិត្យ​ការផលិត​មាន​ទឹកក្រូច​ជាច្រើន​មុខ​ ​និង​បាន​រក​ឃើញថា​ ​ការផលិត​នេះ​ ​គឺ​ខុស​បច្ចេកទេស​ ​និង​គ្មាន​អនាម័យ​ ​។​ ​សិប្បកម្ម​មួយ​នេះ​ ​បាន​ផលិត​ទឹកក្រូច​ ​លក់​-​ចែកចាយ​ទូទាំង​ប្រទេស​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ម្ចាស់​សិប្បកម្ម​មានឈ្មោះ​ ​លឹម​ ​ភ័​ណ្ឌ​ ​ត្រូវជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កំពង់ធំ​ ​និង​ព្រះវិហារ​ ​។​

​នៅពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​នៅ​ទីតាំង​សិប្បកម្ម​នេះ​ ​លោក​ ​លឹម​ ​ភ័​ណ្ឌ​ ​ម្ចាស់​សិប្បកម្ម​ ​បាន​រត់គេច​ខ្លួន​បាត់​ ​ដោយ​មិនបាន​មក​ចូលរួម​សហការ​ក្នុង​ការ​ត្រួតពិនិត្យ​នោះ​ទេ​ ​។​ ​ខណៈនេះ​ ​លោក​ ​អ៊ិ​ត​ ​សុធា​ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ ​បាន​បញ្ជា​កំលាំង​ជំនាញ​ឱ្យ​តាម​ចាប់ខ្លួន​ដើម្បី​មក​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ ​។​

​បើ​តាម​ឧត្តមសេនីយ៍​ត្រី​ ​កាន​ ​វឌ្ឍនា​ ​បានឱ្យ​ដឹង​ថា​ ​ដោយមាន​ការ​ចង្អុលបង្ហាញ​ពីសំណាក់​នាយ​ឧត្តមេ​នីយ៍​ ​មៀច​ ​សុ​ផាន់​ណា​ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​(​ ​គ.ប.ផ.ក​ ​)​ ​លោក​ ​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​ទឹកក្រូច​របស់​សិប្បកម្ម​ ​លឹម​ ​ភ័​ណ្ឌ​ ​ដែល​សង្ស័យ​ថា​ ​មានការ​ផលិត​ខុស​បច្ចេកទេស​ ​ដែល​ជាហេតុ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ ​ខណៈ​ទឹកក្រូច​ ​ដែល​មាន​ស្លាក​សញ្ញា​ ​LP​ ​កំពុងតែ​ចរាចរណ៍​ ​យ៉ាង​គគ្រឹកគគ្រេង​ ​និង​ចែកចាយ​យ៉ាង​ទូលំទូលាយ​ក្នុង​ខេត្តកំពង់ធំ​ ​សៀមរាប​ ​និង​ព្រះវិហារ​ ​និង​ខេត្ត​មួយចំនួន​ទៀត​ ​។​

​ក្នុង​ប្រតិបត្តិ​ការ​ ​សមត្ថកិច្ច​ជំនាញ​ ​បាន​រក​ឃើញ​ផលិតផល​មាន​សារធាតុគីមី​ជាច្រើន​មុខ​ ​សម្រាប់​លាយ​ផ្សំ​ក្នុងទឹក​ក្រូច​ ​និង​រក​ឃើញ​ចំណុច​មិន​ប្រក​តី​ចំនួន៦មុខ​ ​គឺ​ ​ទី១​ ​មិនបាន​សុំច្បាប់​ចុះបញ្ជី​ផលិតផល​ ​នៅ​លើ​សំបក​វេច​ខ្ចប់​,​ ​ទី២​ ​នៅ​លើ​សំបក​វេច​ខ្ចប់​ ​ដាក់​អាស័យ​ដ្ឋាន​មិន​ពិតប្រាកដ​,​ ​ទី៣​ ​មិន​មាន​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​,​ ​ទី៤​ ​ប្រើប្រាស់​សារធាតុគីមី​ ​(​សម្រាប់​ផលិត​ទឹកក្រូច​)​,​ ​ទី៥​ ​ទំនិញ​នាំចូល​គ្មាន​ប្រភព​ច្បាស់លាស់​,​ ​ទី៦​ ​រក្សាទុក​ទំនិញ​ខូចគុណភាព​ ​និង​ ​ហួស​កាលបរិច្ឆេទ​ ​និង​ទី៧​ ​នៅ​លើ​សំបក​វេច​ខ្ចប់​ទឹក​សុទ្ធ​ ​មិន​មាន​ចុះបញ្ជី​(​ ​CS​)​ ​។​

​សម្រាប់​ទីតាំង​សិប្បកម្ម​នេះ​ ​ត្រូវ​បាន​លោក​ ​អ៊ិ​ត​ ​សុធា​ ​និង​ឧត្តមសេនីយ៍​ត្រី​ ​កាន​ ​វឌ្ឍនា​ ​ព្រមទាំង​គណៈកម្មការ​ឯកភាព​គ្នា​ ​បិទ​ទីតាំង​បណ្តោះអាសន្ន​ ​និង​ផ្អាក​ការផលិត​ ​និង​ចែកចាយ​ ​រង់ចាំ​ឱ្យ​ភាគី​ម្ចាស់​សិប្បកម្ម​ ​ចូល​មក​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់​ ​៕​

អត្ថបទ ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង