ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បាន​បញ្ចប់​ការ​តាក់តែង​សេចក្តី​ព្រាងច្បាប់​សំខាន់​ចំនួន២​

ភ្នំពេញ​ ​៖​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​ទើបបាន​បញ្ចប់​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​វិនិយោគ​ ​និង​ច្បាប់​ស្តី​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ដែល​រំពឹង​ថា​ ​ច្បាប់​ទាំងពីរ​នេះ​ ​នឹង​ជួយ​ដល់​ការ​ទាក់ទាញ​វិនិយោគិន​បរទេស​ ​ក្នុង​ការ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ ​បន្ថែម​ទៀត​ ​។​

​ការ​បញ្ចប់​សេចក្តី​ព្រាងច្បាប់​ទាំងពីរ​នេះ​ ​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ដោយ​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​ក្នុង​ឱកាស​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ ​Alexander​ ​Feldman​ ​ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​ ​(​US​-​ASEAN​ ​Business​ ​Council​)​ ​និង​គណៈប្រតិភូ​មក​ពី​ក្រុមហ៊ុន​អា​មេ​រិក​ធំៗ​ចំនួន១២ក្រុមហ៊ុន​ ​។​

​លោក​រដ្ឋមន្ត្រី​ប្រតិភូ​អម​ ​បាន​ប្រាប់​គណៈប្រតិភូ​អាមេរិក​ ​ពី​វិធានការ​មុត​ស្រួច​ថ្មី​ៗ​មួយចំនួន​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ទ្បើង​នូវ​បរិយាកាស​ធុរកិច្ច​ ​និង​វិនិយោគ​ ​ដែល​បានសម្រេច​ដាក់ចេញ​ដោយ​សម្តេច​ ​តេជោ​ ​នាយក​រដ្ឋមន្ត្រី​ ​នៅក្នុង​ឱកាស​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែកឯកជន​លើក​ទី១៨​ ​កាលពី​ថ្ងៃទី២៩​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​ ​។​ ​

​តាមរយៈ​ការសម្រេច​នោះ​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​ទើបបាន​បញ្ចប់​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​វិនិយោគ​ ​និង​ច្បាប់​ស្តី​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ដែល​នឹងអាច​ផ្តល់​នូវ​ការ​លើកទឹកចិត្ត​ដល់​សកម្មភាព​ដែល​យកចិត្ត​ទុកដាក់​ដល់​សុខុមាលភាព​និយោជិត​ ​និង​ការទទួលខុសត្រូវ​សង្គម​ ​ដែល​ក្រុមហ៊ុន​វិនិយោគ​អាមេរិក​មួយចំនួន​ ​បាន​ធ្វើ​នា​ពេល​កន្លងមក​ ​។​

​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​កម្ពុជា​-​អាមេរិក​ ​ក្នុង​នោះ​ ​បើ​ទោះបីជា​ការ​វិនិយោគ​របស់​អាមេរិក​នៅ​កម្ពុជា​នា​ពេល​កន្លងមក​ ​នៅ​មាន​ក​ម្រិ​ត​នៅ​ទ្បើយ​ ​ក៏​ក្រុមហ៊ុន​អាមេរិក​ ​បាន​ចូលរួម​ចំណែក​ដោយប្រយោល​ ​តាមរយៈ​ការ​ផ្គត់ផ្គង់​គ្រឿងម៉ាស៊ីន​ ​និង​សេវា​បច្ចេកទេស​ ​។​ ​លោក​ ​ក៏បាន​អបអរសាទរ​ដល់​ក្រុមហ៊ុន​អាមេរិក​នានា​ ​ដែល​បាន​បង្កើន​ការ​លក់​នៅ​កម្ពុជា​ ​ខណៈ​ដែល​កម្លាំង​ទិញ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​កើន​ទ្បើង​ ​តាមរយៈ​ការសម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ ​ខ្ពស់​នា​ពេល​កន្លងមក​ ​។​

​ជាមួយគ្នា​នេះ​ ​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​បាន​ស្នើ​ឱ្យ​អ្នក​វិនិយោគ​អាមេរិក​ ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការចូលរួម​ចំណែក​លើកកម្ពស់​ការយល់​ដឹង​របស់​សិស្ស​និស្សិត​កម្ពុជា​អំពី​អក្ខរកម្ម​ឌីជីថល​ផង​ដែរ​ ​។​

​ជា​ការ​ឆ្លើយតប​ ​លោក​ ​Alexander​ ​Feldman​ ​ប្រធាន​គណៈប្រតិភូ​វិនិយោគិន​អាមេរិក​ ​បាន​អបអរសាទរ​ចំពោះ​ការ​បញ្ចប់​ការ​តាក់តែង​សេចក្តី​ព្រាងច្បាប់​ទាំងពីរ​ខាងលើ​ ​និង​បាន​សន្យា​ថា​ ​នឹង​ ​ជំរុញ​ឱ្យ​មាន​គម្រោង​វិនិយោគ​លេចធ្លោ​របស់​អាមេរិក​ ​មក​កម្ពុជា​ ​។​

​ទន្ទឹម​នឹង​នេះ​ ​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដែល​ជានិច្ច​ជា​កាល​ ​តែងតែបាន​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​ ​និង​បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ​ក្នុង​ការសម្រប​សម្រួល​ ​និង​ផ្តល់​នូវ​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​ក្ដី​កង្វល់​ ​និង​សំណូមពរ​ពី​ភាគី​អាមេរិក​ ​៕​

អត្ថបទ ៖​សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង