អភិបាលខណ្ឌ៧មករា​ ​អះអាង​ពី​ការ​បន្ត​បង្ក្រាប​ទីតាំង​ល្បែង​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ខ្លួន​

ភ្នំពេញ​ ​៖​ ​អភិបាលខណ្ឌ៧មករា​ ​អះអាង​ថា​ ​អាជ្ញាធរ​ ​នឹង​បន្ត​ប្រតិបត្តិ​ការ​បង្ក្រាប​ទីតាំង​ល្បែង​ខុសច្បាប់​ ​ជាពិសេស​ល្បែង​អន​ឡាញ​ ​ជ្រក​ក្រោម​ស្លាក​ហាង​អ៊ិ​ន​ធើ​ណេត​ ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ៧មករា​ ​។​ ការ​អះអាង​នេះ​ ​បាន​ធ្វើឡើង​ក្រោយពេល​ដែល​កម្លាំង​ខណ្ឌ៧មករា​ ​បាន​ចុះ​ពិនិត្យ​ ​និង​បង្ក្រាប​ទីតាំង​ល្បែង​អន​ឡាញ​ខុសច្បាប់​ចំនួន​ ​៤ទីតាំង​កាលពី​ថ្ងៃម្សិលមិញ​នេះ​ ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ ​Click​ ​News​ ​នៅ​ថ្ងៃទី​ ​១០​ ​ខែកក្កដា​នេះ​ ​លោក​ ​លីម​ ​សុភា​ ​អភិបាលខណ្ឌ៧មករា​ ​បាន​បញ្ជាក់​ថា​ ​“​ករណី​បញ្ហា​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ ​ដែល​មាន​ក្នុងទឹក​ដី​ខណ្ឌ៧មករា​ ​មន្ត្រី​ ​មិនដែល​ព្រងើយកន្តើយ​ឡើយ​ ​ជាពិសេស​បញ្ហា​ល្បែង​ណេត​អន​ឡាញ​ ​ប៉ុន្តែ​ ​អាជ្ញាធរ​ត្រូវ​កំណត់​មុខសញ្ញា​ឱ្យ​បាន​ច្បាស់​ ​មុន​ចុះ​អនុវត្ត​”​ ​។​ សូម​បញ្ជាក់​ថា​ ​កាលពី​ល្ងាច​ថ្ងៃម្សិលមិញ​ ​អាជ្ញាធរ​ខណ្ឌ៧មករា​ ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ ​ទីតាំង​ចំនួន៤​ ​រួមមាន​ ​ ​

  • ​ទី១​-​នៅ​ចំណុច​ផ្ទះលេខ​ ​32​+​33E0​ ​ផ្លូវ១៦៤​ ​យីហោ​ ​28B​ ​Wifi​ ​អ៊ិ​ន​ធឺ​ណិ​ត​ ​រក​ឃើញថា​ ​មាន​បង្កប់​ល្បែងស៊ីសង​ ​។​ ​ក្នុង​នោះ​សម្ភារ​ត្រូវ​ដកហូត​រួមមាន​ ​កំ​ព្យូទ័រ​ចំនួន១២គ្រឿង​,​ ​ម៉ា​ស៊ី​នព្រី​នក្រ​ដាស​ភ្នាល់​បាល់​ចំនួន​ ​៥គ្រឿង​ ​យក​មក​រក្សាទុក​នៅ​សាលា​ខណ្ឌ​ ​។​
  • ​ទី២​-​នៅផ្ទះ​លេខ​ ​5E0​ ​យីហោ​ ​បេ​ស​ណេត​ ​ផ្លូវ១៦៤​ ​ភូមិ៣​ ​សង្កាត់​អូរឫស្សី៣​ ​បាន​បិទទ្វារ​ ​។​
  • ​ទី៣​-​ផ្ទះលេខ​ ​6E0​-​E1​ ​ផ្លូវ​លេខ១៦៤​ ​ភូមិ៦​ ​មាន​សម្ភារ​ចំនួន១៥ទូ​ ​។​
  • ​ទី៤​-​ផ្ទះលេខ​ ​98E0​ ​ផ្លូវ​លេខ១០៧​ ​ក្នុង​សង្កាត់​អូរឫស្សី៤​ ​ដែល​មាន​សម្ភារ​ដកហូត​ ​កំ​ព្យូទ័រ​ចំនួន​ ​១២​ ​គ្រឿង​,​ ​ទូរទស្សន៍​ចំនួន​ ​៤គ្រឿង​,​ ​ម៉ា​ស៊ី​នព្រី​នវិ​ក្ក​យ​បត្រ​ ​ចំនួន២គ្រឿង​,​ ​ម៉ាស៊ីនភ្លើង១គ្រឿង​,​ ​តុ​ ​២​ ​កៅអី១១​ ​យក​មក​រក្សាទុក​នៅ​នៅ​សាលា​ខណ្ឌ​ ​៕​

លោក លីម សុភា អភិបាលខណ្ឌ៧មករា

អត្ថបទ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង