អាស៊ាន​ ​អនុម័ត​ផែនការ​បង្កើត​ការងារ​ ​និង​ជំនាញ​ដល់​យុវជន​ក្នុង​តំបន់​របស់​ខ្លួន​

សៀមរាប​៖​ ​គណៈកម្មការ​ត្រួតពិនិត្យ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​ ​(​ATPMC​)​ ​បាន​ឯកភាព​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយចំនួន​ ​ដើម្បី​ផ្ដល់​ការ​បណ្តុះបណ្តាល​ ​និង​ទទួលស្គាល់​អ្នកជំនាញ​ក្នុង​ផ្នែក​ផ្សេង​ៗ​ទៀត​ ​ក្រៅពី​ផ្នែក​សណ្ឋាគារ​ ​និង​ទេសចរណ៍​ ​ក្នុង​ក្របខណ្ឌ​កិច្ច​ព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​ ​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​ ​(​MRA​)​ ​។​

​ការ​ធ្វើ​វិសោធនកម្ម​នេះ​ ​ដោយសារ​គណៈកម្មការ​ត្រួតពិនិត្យ​អ្នកជំនាញ​ ​បាន​យល់ឃើញ​ថា​ ​កន្លងមក​ ​ប្រទេស​សមាជិក​អាស៊ាន​ ​បាន​ខិតខំ​បណ្តុះបណ្តាល​យុវជន​តាម​ស្តង់​ដា​រួម​អាស៊ាន​ ​លើ​មុខជំនាញ​ចំនួន៣២​ ​នៃ​សេវាកម្ម​សណ្ឋាគារ​ ​និង​ទេសចរណ៍​ ​ ​និង​បាន​បណ្តុះបណ្តាល​គ្រូ​ ​និង​អ្នក​វាយតម្លៃ​បង្គោល​អាស៊ាន​ ​ព្រមទាំង​បាន​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​សិក្សា​រួម​អាស៊ាន​ជាដើម​ ​។​

​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ​ត្រួតពិនិត្យ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​ដែល​បាន​ធ្វើឡើង​នៅ​ខេត្តសៀមរាប​ ​ក៏បាន​ពិភាក្សា​ឯកភាព​បន្ថែម​ផង​ដែរ​ ​លើ​ជំនាញ​ម៉ាស្សា​ ​និង​ជំនាញ​ផ្នែក​រៀបចំ​ព្រឹត្តិ​ការណ៍​ ​(​MICE​)​ ​ទៅ​ក្នុង​កិច្ច​ព្រមព្រៀង​នៅពេលអនាគត​ ​ហើយ​កម្ពុជា​ ​ទទួលបន្ទុក​រៀបចំ​ស្តង់​ដា​បណ្តុះបណ្តាល​ជំនាញ​ម៉ាស្សា​នេះ​ ​។​

​គួរ​រម្លឹក​ថា​ ​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អាស៊ាន​ ​ថា​ ​មាន​ភាព​នាំមុខ​គេ​ក្នុង​ការអនុវត្ត​ស្តង់​ដា​បណ្តុះបណ្តាល​ ​ដោយ​បាន​បណ្តុះបណ្តាល​គ្រូបង្គោល​ជាង​ ​៦០០នាក់​ ​មាន​សិស្ស​-​ ​និស្សិត​ ​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​តាមកម្ម​វិធី​អាស៊ាន​ពេញលេញ​ប្រមាណ​ ​៤.០០០នាក់​ ​ហើយ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​ ​ភាគច្រើន​បាន​អនុវត្ត​កម្មវិធី​អាស៊ាន​ ​។​

​សូម​បញ្ជាក់​ថា​ ​កិច្ច​ព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​ ​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​មាន​គោលបំណង​សម្រួល​បម្លាស់ទី​ការងារ​នៃ​អ្នកជំនាញ​អាស៊ាន​ ​(​បច្ចុប្បន្ន​មាន​ ​៣២ជំនាញ​)​ ​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​ ​តាមច្បាប់​នៃ​ប្រទេស​សមាជិក​នី​មួយ​ៗ​ ​និង​ស្របតាម​យន្តការ​អាស៊ាន​ ​។​ ​យុវជន​ដែល​អាច​មានឱកាស​បម្លាស់ទី​ ​លុះត្រាតែ​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​តាម​ស្តង់​ដា​កម្មវិធី​អាស៊ាន​ ​ឬ​មានការ​ទទួលស្គាល់​ដោយ​អាស៊ាន​ ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង