ចិន ថា ការលក់សព្វាវុធរបស់អាមេរិក ឱ្យតៃវ៉ាន់ គំរាមកំហែងអធិបតេយ្យភាពរបស់ខ្លួន

​ចិន​៖​ ​រដ្ឋាភិបាល​ចិន​ ​ទាមទារ​ឱ្យ​សហរដ្ឋអាមេរិក​ ​លុបចោល​ជាបន្ទាន់​ ​នូវ​ការ​លក់​សព្វាវុធ​តម្លៃ​ ​២,២ពាន់​លាន​ដុល្លារ​ ​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​ ​ដោយ​ចាត់ទុក​ទង្វើ​របស់​អាមេរិក​ ​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ ​ដែល​បង្ក​ការ​គំរាមកំហែង​ចំពោះ​អធិបតេយ្យ​ភាព​ ​និង​ផលប្រយោជន៍​របស់​ចិន​។​

​ការ​លក់​សព្វាវុធ​ឱ្យ​តៃវ៉ាន់​ ​ត្រូវ​បាន​ទីក្រុង​វ៉ាស៊ីនតោន​ ​ឯកភាព​ ​ហើយ​ជា​ការ​លក់​ដែល​មានតម្លៃ​ខ្ពស់​បំផុត​មិនធ្លាប់​មាន​សម្រាប់​តៃវ៉ាន់​។​ ​អាមេរិក​ ​និង​ចិន​ ​ថ្មី​ៗ​នេះ​ ​ទើបតែ​យល់ព្រម​ចូល​តុចរចា​ ​ដោះស្រាយ​នូវ​ការ​ជាប់​គាំង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ ​ក្រោយ​ជំនួប​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ ​ដូ​ណាល់​ ​ត្រាំ​ ​និង​លោក​ប្រធានាធិបតី​ចិន​ ​ស៊ី​ ​ជី​នពីង​ ​នៅ​ទីក្រុង​អូ​សា​កា​ ​ប្រទេស​ជប៉ុន​ ​អំឡុង​កិច្ចប្រជុំ​កំពូល​ ​G​-​20​ ​។​ ​ការសម្រេច​ចិត្ត​លក់​សព្វាវុធ​ឱ្យ​តៃវ៉ាន់​ ​អាច​ធ្វើ​ឱ្យ​វិបត្តិ​រវាង​អាមេរិក​ ​និង​ចិន​ ​កាន់តែ​ពិបាក​ក្នុង​ការ​ដោះស្រាយ​បន្ថែម​ទៀត​។​

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ ​បាន​អះអាង​ថា​ ​ទីក្រុង​វ៉ាស៊ីនតោន​ ​មិន​ត្រូវ​មើលស្រាល​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ទីក្រុង​ប៉េកាំង​ ​ក្នុង​ការ​ការពារ​អធិបតេយ្យ​ភាព​របស់​ខ្លួន​ឡើយ​។​

​អាមេរិក​បាន​យល់ព្រម​លក់​ ​រថក្រោះ​ ​ប្រភេទ​ ​M1A2T​ ​Abrams​ ​ចំនួន​ ​១០៨​ ​គ្រឿង​ ​មី​ស៊ី​លប្រ​ឆាំង​យន្តហោះ​ចម្បាំង​ចំនួន​ ​២៥០គ្រាប់​ ​និង​ឧបករណ៍​ដើម្បី​គាំ​ទ្រ​ផ្សេង​ៗ​ទៀត​ ​ដែល​មានតម្លៃ​សរុប​ ​២,២ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​ចិន​ ​បាន​ដាក់​សម្ពាធ​ផ្នែក​នយោបាយ​ ​និង​យោធា​ ​ទៅលើ​ទីក្រុង​តៃប៉ិ​ ​ចាប់តាំងពី​ការបោះឆ្នោត​ឆ្នាំ២០១៦​ ​ដែល​លោកស្រី​ ​Tsai​ ​Ing​-​wen​ ​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធានាធិបតី​ ​ហើយ​លោកស្រី​ ​បាន​ប្រឆាំង​ដាច់ខាត​ចំពោះ​គោលនយោបាយ​ចិន​តែមួយ​។​

​ក្រសួង​ការបរទេស​តៃវ៉ាន់​ ​បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​នា​ពេល​កន្លងទៅ​ ​ថា​ ​ការទិញ​សព្វាវុធ​លើក​នេះ​ ​នឹង​បង្កើន​សមត្ថភាព​របស់​តៃវ៉ាន់​ ​ក្នុង​ការ​ការពារ​អធិបតេយ្យ​ភាព​របស់​ខ្លួន​ ​ហើយ​ដើម្បី​តតាំង​នឹង​ផែនការ​របស់​ទីក្រុង​ប៉េកាំង​ ​ដែល​ចង់​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ ​ដើម្បី​គំរាមកំហែង​ ​និង​ដាក់​សម្ពាធ​លើ​តៃវ៉ាន់​៕​

ប្រភព៖ Al Jazeera

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង