Joao​ ​Felix​៖​ ​Cristiano​ ​Ronaldo​?​ ​ខ្ញុំ​មក​ទីនេះ​ដើម្បី​ចារ​ឈ្មោះ​ ​Felix​ ​នៅ​រដ្ឋធានី​អេស្ប៉ាញ​

អេ​ស៉្បាញ​៖​ ​Atletico​ ​Madrid​ ​ទើប​បង្ហាញ​ជា​ផ្លូវការ​នូវ​ ​Joao​ ​Felix​ ​ដែល​ជា​កីឡាករ​ពាក់​លេខ៧​ ​ថ្មី​របស់​ក្លិប​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​ ​ហើយ​កីឡាករ​អន្តរជាតិ​ព័រទុយហ្គាល់​រូប​នេះ​ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​គាត់​មក​ចារ​ឈ្មោះ​នៅក្នុង​រដ្ឋធានី​អេស្ប៉ាញ​។​

​ការប្រៀបធៀប​ជាមួយនឹង​កីឡាករ​ ​Cristiano​ ​Ronaldo​ ​នឹង​ក្លាយជា​រឿង​ជៀស​មិន​រួច​ ​ដោយសារតែ​ភាព​ល្បីល្បាញ​របស់​កីឡាករ​វ័យក្មេង​នេះ​នៅ​ ​Europa​ ​League​ ​និង​ការផ្ទេរ​មក​ទីក្រុង​ម៉ាឌ្រីដ​ ​ប៉ុន្តែ​អតីត​កីឡាករ​របស់​ក្លិប​ ​Benfica​ ​នេះ​ ​មិន​សប្បាយចិត្ត​ចំពោះ​ការ​ត្រូវ​បានប្រៀប​ធៀប​ជាមួយ​ ​CR7​ ​ឡើយ​ ​ព្រោះ​រូបគេ​ ​ចង់​បង្កើត​ប្រវត្តិ​សាស្រ្ត​សម្រាប់​ខ្លួនឯង​។​

​Felix​ ​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដំបូង​របស់​លោក​ ​នៅពេល​សួរ​អំពី​ ​Ronaldo​ ​ថា​៖​ ​"​ខ្ញុំ​មក​ទីនេះ​ ​ដើម្បី​ចារ​ឈ្មោះ​របស់ខ្ញុំ​។​ ​Cristiano​ ​Ronaldo​ ​គឺ​ ​Ronaldo​ ​ហើយ​ខ្ញុំ​គឺជា​ ​Joao​ ​Felix​ ​។​ ​គាត់​បាន​ប្រាប់​ខ្ញុំ​ច្រើន​ពីទី​ក្រុង​ម៉ាឌ្រីដ​ ​ដែល​គាត់​ស្រលាញ់​ ​និង​ពេញចិត្ត​ជាងគេ​ ​"​៕​

 

ប្រភព៖ Trollkhmer

You can share this !

Loading...
អត្ថបទទាក់ទង