ឧកញ៉ា​ ​ស៊ឹង​ ​សំ​អុល​ ​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃនេះ​ហើយ​

មណ្ឌលគិរី​៖​ ​ឧកញ៉ា​ ​ស៊ឹង​ ​សំ​អុល​ ​រួម​នឹង​បុគ្គលិក៣នាក់​ទៀត​ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី​ ​៩​ ​ខែកក្កដា​នេះ​ ​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ ​នៅ​ខេត្តមណ្ឌលគិរី​ ​។​
​ប្រតិបត្តិ​ការ​នេះ​ ​ធ្វើឡើង​ដោយ​កម្លាំង​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍​ ​សៅ​ ​សុខា​ ​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅមុន​នេះ​បន្តិច​ ​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​ឧត្តមសេនីយ៍​ត្រី​ ​អេង​ ​ហ៊ី​ ​បាន​បញ្ជាក់​ថា​ ​ក្នុង​ប្រតិបត្តិ​ការ​ទ្រង់ទ្រាយ​ធំ​នេះ​ ​កម្លាំង​សមត្ថកិច្ច​ ​បាន​ចាប់ខ្លួន​មនុស្ស៤នាក់​ ​ដែល​មាន​ឧកញ៉ា​ ​ស៊ឹង​ ​សំ​អុល​ ​ប្រធាន​ក្រុមហ៊ុន​ ​មេការ​ ​និង​អ្នក​បើករថយន្ត​ ​ព្រមទាំង​រថយន្ដ​ជាង៤០គ្រឿង​ ​។​

​ឧត្តមសេនីយ៍​ត្រី​ ​អេង​ ​ហ៊ី​ ​បាន​បញ្ជាក់​ទៀត​ថា​ ​រថយន្ដ​ល្មើស​ផ្សេងទៀត​ ​ត្រូវ​បាន​ឈ្មូ​ញយ​ក​ទៅ​លាក់​ទុក​នៅក្នុង​ព្រៃ​ ​ហើយ​នៅពេល​នេះ​កម្លាំង​ជំនាញ​ ​កំពុង​រុករក​យ៉ាង​ក្ដៅ​គគុក​ ​។​ ​លោក​ ​បាន​បញ្ជាក់​ថា​ ​រថយន្ដ​ដែល​សមត្ថកិច្ច​រក​ឃើញ​នៅក្នុង​ព្រៃ​ ​នឹង​បំផ្លាញ​ចោល​នៅ​ទីនោះ​តែម្ដង​ ​។​

​គួរ​កត់សម្គាល់​ថា​ ​ប្រតិបត្តិ​ការ​ដ៏​ធំ​នេះ​ ​បាន​ធ្វើឡើង​ក្រោយពី​គណៈកម្មការ​ជាតិ​ ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​បាន​ដាក់ចេញ​នូវ​វិធាន​កា​រថ្មីៗ​បន្ថែម​ទៀត​ ​ដើម្បី​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ ​និង​សម្រេច​ឱ្យ​មានការ​បំផ្លាញ​ចោល​មធ្យោបាយ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ ​នៅនឹង​កន្លែង​តែម្តង​ ​។​

​ឧត្តមសេនីយ៍​ត្រី​ ​អេង​ ​ហ៊ី​ ​ក៏បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ជំនាញ​ ​អាជ្ញាធរ​មានសមត្ថកិច្ច​គ្រប់​ថ្នាក់​ ​មេត្តា​រួមគ្នា​គិត​ ​រួមគ្នា​ធ្វើ​ ​និង​រួមគ្នា​ទទួលខុសត្រូវ​ ​និង​សូម​អំពាវនាវ​ដល់​ ​ប្រជាពលរដ្ឋ​ទាំងអស់​ ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ ​ពី​ការ​ប្រកបមុខរបរ​កាប់​ឈើ​ ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ ​ទៅ​ប្រកបមុខរបរ​ស្របច្បាប់​វិញ​ ​ដើម្បី​រួមគ្នា​ការពារ​បរិស្ថាន​ ​និង​ការ​បម្រែបម្រួល​អាកាសធាតុ​ ​៕​
នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឧកញ៉ា ស៊ឹង សំអុល ឈ្មួញឈើ

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ

អត្ថបទ ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង