អាមេរិក​ ​នឹង​បន្ត​បង្កើន​សម្ពាធ​ទាល់តែ​អ៊ីរ៉ង់​ ​បោះចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​

លោក​ ​John​ ​Bolton​ ​ទីប្រឹក្សា​សន្តិសុខជាតិ​សេតវិមាន​អាមេរិក​ ​បាន​និយាយ​កាលពី​ថ្ងៃទី៨​ ​ខែកក្កដា​ ​ថា​ ​អាមេរិក​នឹង​បន្ត​បង្កើន​សម្ពាធ​លើ​ប្រទេស​អ៊ីរ៉ង់​ ​រហូតដល់​ប្រទេស​មួយ​នេះ​ ​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ ​និង​បញ្ឈប់​សកម្មភាព​ហិង្សា​របស់​ខ្លួន​នៅ​មជ្ឈិមបូព៌ា​។​

​លោក​ ​Bolton​ ​បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​ថា​៖​ ​"​យើង​នឹង​បន្ត​បង្កើន​សម្ពាធ​លើ​របប​អ៊ីរ៉ង់​រហូតដល់​ប្រទេស​នេះ​ ​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ ​ហើយ​បញ្ចប់​សកម្មភាព​អំពើ​ហិង្សា​នៅ​មជ្ឈិមបូព៌ា​ ​រួម​ទាំង​ការដឹកនាំ​ ​និង​គាំទ្រ​ភេរវកម្ម​ ​នៅ​ជុំវិញ​ពិភពលោក​"​។​ ​លោក​ ​Bolton​ ​និង​រដ្ឋមន្រ្តី​ការបរទេស​ ​លោក​ ​Mike​ ​Pompeo​ ​បាន​ថ្លែង​សុន្ទរកថា​ ​នៅ​ឯ​សន្និសីទ​គ្រីស្ទាន​ ​សម្រាប់​ប្រទេស​អ៊ីស្រាអែល​ ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។​ ​ក្នុង​កិច្ចប្រជុំ​នេះ​ ​លោក​ ​Pompeo​ ​បាន​និយាយ​ថា​ ​សហរដ្ឋអាមេរិក​ ​មិនទាន់​បានសម្រេច​កិច្ចការ​ជាមួយនឹង​អ៊ីរ៉ង់​នៅឡើយ​ទេ​។

​លោក​ ​Trump​ ​បាន​ដកខ្លួន​ចេញពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ ​ជាមួយ​អ៊ីរ៉ង់​ ​កាលពី​ឆ្នាំ២០១៥​ ​និង​បាន​ដាក់ទណ្ឌកម្ម​ឡើងវិញ​ ​ទៅលើ​អ៊ីរ៉ង់​ ​ដែល​បាន​ធ្វើ​ឱ្យ​ខឿន​សេដ្ឋកិច្ច​អ៊ីរ៉ង់​ ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។​

​អ៊ីរ៉ង់​ ​បាន​ដកចេញ​នូវ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ ​ហើយ​បាន​គំរាម​បង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ ​ប្រសី​នបើ​ប្រទេស​ហត្ថលេខី​ ​ដែល​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយគ្នា​ ​កាលពី​ឆ្នាំ២០១៥​ ​មិន​ដក​ទណ្ឌកម្ម​ ​សេដ្ឋកិច្ច​ចេញពី​ប្រទេស​អ៊ីរ៉ង់​៕​

 

You can share this !

Loading...
អត្ថបទទាក់ទង