ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ ​ចង់​ជួយ​អភិវឌ្ឍ​កម្ពុជា​ ​ទៅជា​ប្រទេស​សេដ្ឋកិច្ច​ឌីជីថល​

ភ្នំពេញ​៖​ ​ក្រុម​ហ៊ុន​ធំៗ​ ​របស់​សហរដ្ឋអាមេរិក​ ​គ្រោង​នឹង​ផ្តល់​នូវ​ដំណោះស្រាយ​បច្ចេកវិទ្យា​ ​ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​ ​អាច​ឈាន​ឆ្ពោះទៅ​កាន់​សេដ្ឋកិច្ច​ឌីជីថល​នៅពេល​ខាងមុខ​ ​។​

​គោលបំណង​នេះ​ ​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នៅក្នុង​ជំនួប​រវាង​លោក​ ​ត្រាំ​ ​អ៊ី​វតឹ​ក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ជាមួយ​លោក​ ​Alexander​ ​Feldman​ ​ប្រធាន​ ​និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​ ​(​US​-​ASEAN​ ​BUSINESS​ ​COUNCIL​)​ ​និង​តំណាង​ក្រុម​ហ៊ុន​ធំៗ​របស់​សហរដ្ឋអាមេរិក​ ​មាន​ដូចជា​ ​Google​,​ ​Facebook​,​ ​AWS​,​ ​Oracle​,​ ​Cisco​ ​ជាដើម​ ​។​

​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បានឱ្យ​ដឹង​ថា​ ​ជំនួប​នេះ​ ​មាន​គោលបំណង​ដើម្បី​ពង្រីក​កិច្ចសហការ​ធុរកិច្ច​របស់​សហរដ្ឋអាមេរិក​ ​ជាមួយ​វិស័យ​ឯកជន​ ​និង​សាធារណៈ​ ​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​

​ក្នុង​ជំនួប​លោក​ ​ត្រាំ​ ​អ៊ី​វតឹ​ក​ ​បាន​លើកឡើង​អំពី​កិច្ចការ​ដែល​ក្រសួង​បាន​បំពេញ​ ​និង​ការ​ប្រឈម​នានា​ ​ដើម្បី​ឆ្ពោះទៅ​កាន់​សេដ្ឋកិច្ច​ឌីជីថល​ ​ដែល​នេះ​អាច​ក្លាយជា​កាលានុវត្ត​ភាព​សម្រាប់​ការ​វិនិយោគ​ ​។​

​លោក​ ​ត្រាំ​ ​អ៊ី​វតឹ​ក​ ​បាន​អះអាង​ថា​ ​កម្ពុជា​ ​ត្រូវការ​ភាពជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន​ ​ក្នុង​ការរៀបចំ​រដ្ឋាភិបាល​ឌីជីថល​ ​មជ្ឈមណ្ឌល​ទិន្នន័យ​ ​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ​ហត្ថលេខា​ឌីជីថល​ ​សុវត្ថិភាព​អន​ឡាញ​ ​និង​ភូមិ​ឌីជីថល​ ​ក៏ដូចជា​ហិរញ្ញវត្ថុ​ឌីជីថល​ជាដើម​ ​។​

​ជា​ការ​ឆ្លើយតប​ ​លោក​ ​Alexander​ ​Feldman​ ​បាន​បង្ហាញ​អំពី​លទ្ធភាព​ដែល​ក្រុមហ៊ុន​អាមេរិក​ ​អាច​ផ្តល់​ជូន​ដំណោះស្រាយ​បច្ចេកវិទ្យា​ដល់​កម្ពុជា​ ​ដើម្បី​ឆ្លើយតប​នឹង​ការ​ប្រឈម​នានា​ ​ដើម្បី​ឈាន​ឆ្ពោះទៅ​កាន់​សេដ្ឋកិច្ច​ឌីជីថល​នៅ​ពល​ខាងមុខ​ ​៕​

 

អត្ថបទ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង