សមត្ថកិច្ច​ ​កំពុង​ស្វះស្វែង​រក​ស្ត្រី​រងគ្រោះ​ម្នាក់​ ​ដែល​ត្រូវ​បាន​រាយការណ៍​ថា​ ​រង​អំពើ​ហិង្សា​យ៉ាងធ្ងន់ធ្ងរ​ពី​ស្វាមី​

​ភ្នំពេញ​ ​៖​ ​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ ​កំពុង​ស្វែងរក​ស្ត្រី​រងគ្រោះ​ម្នាក់​ ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ ​ដើម្បី​សួរនាំ​បន្ថែម​លើ​ករណី​ហិង្សា​ ​និង​ការអនុវត្ត​តាម​នីតិវិធី​ច្បាប់​។​

​យោង​តាម​ផេច​ផ្លូវការ​ ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​សរសេរ​ថា​ ​បន្ទាប់ពី​បានឃើញ​ព័ត៌មាន​ចុះផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​រួចមក​ ​ ​សមត្ថកិច្ច​កំពុងតែ​ធ្វើការ​ស្រាវជ្រាវ​រក​ជនរងគ្រោះ​ ​ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ទាក់ទង​ទៅ​នឹង​ករណី​ហិង្សា​នេះ​ ​។​

​ស្នងការ​ដ្ឋាន​ ​ក៏បាន​សំណូមពរ​បើ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្គាល់​ជនរងគ្រោះ​ ​សូម​ជួយ​ប្រាប់​ពី​អាសយដ្ឋាន​គាត់​ផង​ ​ដើម្បី​ឱ្យ​សមត្ថកិច្ច​ ​ជួយ​គាត់​លើ​កិច្ចការ​នេះ​ ​។​

​បើ​យោង​តាម​ការ​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ ​បង្ហាញថា​ ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ ​លី​ណា​ត្រូវ​បាន​ប្តី​វាយដំ​ ​និង​យក​កាំបិត​មក​ឆូត​មុខ​ទៀត​ ​រស់នៅ​ផ្ទះ​ជួល​ទួលសង្កែ​ ​។​ ​ស្ត្រី​រងគ្រោះ​បាន​មក​ពេទ្យ​ ​តែ​គ្មាន​លុយ​ទេ​ព្រោះ​ប្តី​ប្រមូល​យក​លុយ​ ​និង​ទូរសព្ទ​អស់ហើយ​ ​តែ​បាន​ពលរដ្ឋ​ម្នាក់​ ​បាន​ជួយ​គាត់​បានតែ​ ​៥០០០០រៀល​ប៉ុណ្ណោះ​ ​ដោយ​សង្ឃឹមថា​ ​គាត់​មាន​អ្នកជួយ​ផ្សេងទៀត​ ​។​

​នេះ​ជា​ករណី​ស្ត្រី​រងគ្រោះ​ទី២ហើយ​ ​ដែល​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​ស្វះស្វែង​រក​ការ​ចុះ​ជួប​ផ្ទាល់​ដើម្បី​ជួយ​គាត់​លើ​ករណី​ពាក្យ​បណ្តឹង​ ​និង​នីតិវិធី​ច្បាប់​ ​បន្ទាប់ពី​ស្ត្រី​ម្នាក់​ ​ត្រូវ​បាន​ ​បុរស​ម្នាក់​ ​វាយដំ​យ៉ាង​ទម្ងន់​ ​និង​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃម្សិលមិញ​នេះ​ ​៕​

 

អត្ថបទ ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង