ថៃ​ ​បង្ក្រាប​រោងចក្រ​ផលិត​ថ្នាំស​ម្រ​ក​ទម្ងន់​ ​ក្រោយ​មាន​អ្នក​ស្លាប់​ដោយសារ​លេបថ្នាំ​នេះ​

ថៃ​៖​ ​សមត្ថកិច្ច​នៅ​ប្រទេស​ថៃ​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ ​បាន​ឃាត់ខ្លួន​មនុស្ស​ ​៧នាក់​ ​ដែល​ពាក់ព័ន្ធ​នឹង​ការផលិត​ថ្នាំស​ម្រ​ក​ទម្ងន់​ខុសច្បាប់​ ​នៅ​រោងចក្រ​មួយ​កន្លែង​ ​ក្នុង​ខេត្ត​ ​Kalasin​ ​បន្ទាប់ពី​ស្ត្រី​អាយុ​ ​៣០ឆ្នាំ​ ​ឈ្មោះ​ ​Ang​ ​Thong​ ​បាន​ស្លាប់​កាលពី​សប្ដាហ៍​មុន​ ​ដោយសារ​លេបថ្នាំ​សម្រក​ទម្ងន់​ដែល​គាត់​បាន​ទិញ​ពី​អ្នកលក់​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ​Facebook​។​

​ជនសង្ស័យ​ទាំង៧នាក់​ ​មាន​ថៅកែ​រោងចក្រ​ ​អតីត​ឱសថការី​ ​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​ ​និង​អ្នក​ដឹកជញ្ជូន​។​ ​សមត្ថកិច្ច​ថៃ​ ​បាន​រក​ឃើញ​ ​និង​រឹបអូស​ថ្នាំស​ម្រ​ក​ទម្ងន់​ ​១០លាន​គ្រាប់​ ​និង​ឧបករណ៍​ផលិត​មួយចំនួន​ ​នៅ​រោងចក្រ​ខាងលើ​។​

​សមត្ថកិច្ច​ថៃ​ ​បាន​អះអាង​ថា​ ​រោងចក្រ​ខាងលើ​ ​មាន​ជាប់​ទាក់ទង​នឹង​ផលិតផល​ ​Magic​ ​Skin​ ​ដែល​ម្ចាស់​ ​ត្រូវ​បាន​ចោទប្រកាន់​ចំពោះ​ករណី​ ​លក់​ផលិតផល​ថែរក្សា​សម្ផស្ស​ដែល​គ្មាន​ច្បាប់​ត្រឹមត្រូវ​។​ ​ចំណែក​ ​ជនសង្ស័យ​នឹង​ត្រូវ​ចូល​សវនាការ​ ​នៅ​ថ្ងៃទី១០​ ​ខែកក្កដា​៕​

 

ប្រភព៖ Nation Thailand

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង