ក្រសួងសុខាភិបាល​ ​ឱ្យ​បញ្ឈប់​ការចែក​ចាយ ​ទិញ​ ​និង​តាំង​លក់​ថ្នាំ៣មុខ​

ភ្នំពេញ​ ​៖​ ​ក្រសួងសុខាភិបាល​ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ​ ​ឱ្យ​បញ្ឈប់​ការចែកចាយ​ ​ទិញ​ ​និង​តាំង​លក់​ថ្នាំ​ខុសច្បាប់​ចំ​នូន​ ​៣​ ​មុខ​ ​រួមមាន​ ​១​-​Cadinutrivit​,​ ​២​-​Vitamin​ ​B1​,​B6​,​B12​-​HV​ ​និង​ទី៣​-​HV​ ​CALC1​-​D​ ​។​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​វេ​ប​សាយ​ ​www.hellokrupet.com​ ​។​

​ថ្នាំ​ទាំង៣មុខ​ខាងលើ​នេះ​ ​ក្រសួងសុខាភិបាល​កម្ពុជា​ ​អះអាង​ថា​ ​នាំចូល​ដោយក្រុម​ហ៊ុន​ ​P.V.B​ ​PHARMA​ ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ ​។​ ​រី​ឯ​ថ្នាំ​វិញ​ ​បិទ​លតា​បត្រ​ក្លែងក្លាយ​ដោយ​គ្មាន​លេខ​បញ្ជិកា​ត្រឹមត្រូវ​ ​។​

​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ ​ក្រសួងសុខាភិបាល​ ​តម្រូវ​ឱ្យ​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ​ ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ ​វេជ្ជបណ្ឌិត​ ​ឱសថការី​ ​ដែល​ទទួលបន្ទុក​បច្ចេក​នៃ​គ្រឹះស្ថាន​លក់​ឱសថ​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ ​តាមដាន​ស្វែងរក​ក្រុមហ៊ុន​ខាងលើ​ ​មក​ផ្តន្ទា​ទោស​ទៅតាមច្បាប់​ ​និង​ប្រមូល​ឱសថ​ទាំង៣មុខ​នោះ​ ​មក​កម្ទេច​ចោល​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង