ស្នងការ​ដ្ឋាន​ ​អះអាង​ថា​ ​មិន​មាន​ករណី​ប៉ុស្តិ៍​នគរបាល​ ​មិន​ទទួល​ពាក្យ​បណ្តឹង​ពលរដ្ឋ​ទៀត​ទេ​

ភ្នំពេញ​ ​៖​ ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​អះអាង​បញ្ជាក់​ថា​ ​មិន​មាន​ករណី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ​មិន​ទទួល​ពាក្យ​បណ្តឹ​ងរ​បស់​ប្រជាពលរដ្ឋ​ទៀត​ឡើយ​ ​។​

​ការ​អះអាង​បញ្ជាក់​នេះ​ ​គឺ​ឆ្លើយតបទៅនឹង​មតិ​រិះគន់​មួយចំនួន​ ​ក្រោយពេល​បានឃើញ​កម្លាំង​នគរបាល​ ​បាន​ចុះ​យក​ពាក្យ​បណ្តឹង​ឱ្យ​ស្រ្តី​ម្នាក់​ផ្តិត​មេដៃ​ដល់​បន្ទប់គេង​ ​ពោល​គឺ​នៅ​លើ​គ្រែដេក​ ​តែម្តង​ ​ដោយ​អះអាង​ថា​ ​ស្ត្រី​រងគ្រោះ​រូប​នោះ​ ​បាក់​ ​មិន​មាន​កម្លាំង​មក​ដាក់​ពាក្យ​បណ្តឹង​ ​។​

​ឆ្លើយតប​នឹង​ការ​លើកឡើង​ថា​ ​“​តែ​ស្តាយ​ ​ពេលខ្លះ​ពលរដ្ឋ​ទៅ​ប្តឹង​ដល់​ប៉ុស្តិ៍​ហើយ​ ​មិន​ទទួល​ពាក្យ​បណ្តឹង​”​ ​ផេច​ផ្លូវការ​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​ថា​ ​មួយ​រយ:ចុងក្រោយ​នេះ​ ​ប្រាកដជា​គ្មាន​ ​ករណី​ប៉ុស្តិ៍​ណា​មិន​ទទួល​ពាក្យ​បណ្តឹ​ងរ​បស់​ប្រជាពលរដ្ឋ​ឡើយ​ ​។​

​ផេច​ដដែល​ ​បាន​បញ្ជាក់​ទៀត​ថា​ ​ក្រោម​ការណែនាំ​ជាប្រចាំ​របស់​ឧត្តមសេនីយ៍ឯក​ ​ស​ ​ថេត​ ​អគ្គស្នងការ​រង​ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​បើ​មាន​ប៉ុស្តិ៍​ណា​មិន​ទទួ​ពាក្យ​បណ្តឹង​ ​សូម​ខំ​មិន​ផ្ទាល់​ចូល​មក​ក្នុង​ផេ​ក​លោកស្នងការ​ផ្ទាល់​(​ស​ ​ថេត​)​ ​ឬ​ ​ក៏​ខំ​មិន​ចូល​មក​ក្នុង​ផេច​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​នោះ​ក្រុមការងារ​ ​នឹង​ចាត់​វិធាន​ការ​ភ្លាម​ៗ​ ​។​

​ជាមួយគ្នា​នេះ​ ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​បំភ្លឺ​ថា​ ​ករណី​កម្លាំង​ប៉ុស្តិ៍​បឹងកក់១​ ​ទៅ​ធ្វើ​ពាក្យ​បណ្តឹង​ដល់​ផ្ទះ​របស់​ជនរងគ្រោះ​ ​គឺ​ដោយសារ​ជនរងគ្រោះ​មាន​ស្ថានភាព​រង​របួសធ្ងន់​ ​និង​មាន​សំណូមពរ​ពី​ជនរងគ្រោះ​ផ្ទាល់​ ​។​

​សូម​បញ្ជាក់​ថា​ ​កន្លែង​ដាក់​ពាក្យ​បណ្តឹង​ ​មាន​ដូចជា​ ​ទីតាំង​ប៉ុស្តិ៍​ ​ខណ្ឌ​ដែល​ជា​កន្លែង​កើតហេតុ​ ​ហើយក៏​អាចម​ក​ដាក់​ពាក្យ​បណ្តឹ​ងនៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​ ​ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​ ​៥៩៨​ ​(​ផ្លូវ​ ​ជា​ ​សុ​ផា​រ៉ា​)​ ​៕​

 

អត្ថបទ ៖ សិរី វឌ្ឍ 

You can share this !

Loading...
អត្ថបទទាក់ទង