ទីបំផុត​ ​ហុងកុង​សម្រេច​ ​លុបចោល​សេចក្ដីព្រាង​ច្បាប់​បត្យាប័ន​ហើយ​

ហុងកុង​៖​ ​លោកស្រី​ ​ខា​រី​ ​ឡាម​ ​(​Carrie​ ​Lam​)​ ​មេដឹកនាំ​ហុងកុង​ ​បាន​ចេញ​មក​ប្រកាស​នៅ​ថ្ងៃអង្គារ​ ​ទី៩​ ​ខែកក្កដា​ ​ឆ្នាំ២០១៩នេះ​ ​ថា​ ​សេចក្ដីព្រាង​ច្បាប់​បត្យាប័ន​ ​ដែល​បង្ក​ឱ្យ​មានការ​តវ៉ា​ ​រហូត​បង្កើត​ឱ្យ​មានអំពើ​ហិង្សា​នៅក្នុង​ទីក្រុង​ហុងកុង​ ​កាលពី​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​ ​ត្រូវ​បាន​រដ្ឋបាល​ទីក្រុង​ហុងកុង​ សម្រេចទម្លាក់ចោលហើយ។​

​“​នៅ​មានមន្ទិល​សង្ស័យ​មួយចំនួន​ ​មក​លើ​រដ្ឋបាល​ ​ឬ​ការ​ព្រួយបារម្ភ​ ​ថា​ ​រដ្ឋបាល​នឹង​ដំណើរការ​ឡើងវិញ​ជាមួយ​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ​។​ ​ដូច្នេះ​ ​ខ្ញុំ​សូម​បញ្ជាក់​ថា​ ​គ្មាន​នោះ​ទេ​គម្រោង​ដូច្នេះ​។​ ​សេចក្ដីព្រាង​ច្បាប់​នេះ​ ​បាន​ស្លាប់​ហើយ​"​។​ ​នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​ ​ខា​រី​ ​ឡាម​។​

​លោកស្រី​បន្ត​ថា​ ​សេចក្ដីព្រាង​ច្បាប់​បត្យាប័ន​ ​ជា​បរាជ័យ​ទាំងស្រុង​ ​ហើយ​អំពាវនាវ​ឱ្យ​ប្រជាជន​ហុងកុង​ ​ផ្ដល់​ពេលវេលា​សម្រាប់​រដ្ឋបាល​ហុងកុង​ ​ដើម្បី​ធ្វើការ​ដោះស្រាយ​ជូន​។​

​សេចក្តី​ព្រាងច្បាប់​បត្យាប័ន​ ​ត្រូវ​បាន​ប្រជាជន​ហុងកុង​ ​យល់ថា​ ​ជា​ការអនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ​អាច​នាំ​ជនសង្ស័យ​ទៅកាត់​ទោស​នៅ​ឯ​ចិនដីគោក​។​ ​ដោ​យោ​មានការ​តវ៉ា​ខ្លាំង​ពី​ប្រជាជន​ហុងកុង​ ​រដ្ឋបាល​របស់​លោកស្រី​ ​ឡាម​ ​បាន​ពន្យារពេល​ចេញច្បាប់​នេះ​៕​

 

ប្រភព៖ Channel News Asia

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង