AC​ ​Milan​ ​ចំណាយ២០លាន​អឺ​រ៉ូ​ ​លើ​ខ្សែការពារ​ម្នាក់​របស់​ ​Real​ ​Madrid​

​អេ​ស៉្បាញ​៖​ ​កីឡាករ​ ​Theo​ ​Hernandez​ ​បាន​បញ្ចប់​ការផ្ទេរ​របស់​គេ​ពី​ ​Real​ ​Madrid​ ​ទៅកាន់​ ​AC​ ​Milan​ ​ខណៈ​ដែល​ក្រុម​ស្ដេច​ស​ ​បន្ត​បង្ហាញខ្លួន​ក្នុង​ទីផ្សារ​ដោះដូរ​ ​នៅ​រដូវ​ក្តៅ​នេះ​។​ ​ក្លិប​ ​AC​ ​Milan​ ​បាន​ចំណាយ​ទឹកប្រាក់​ចំនួន​ ​២០លាន​អឺ​រ៉ូ​ទៅលើ​ខ្សែការពារ​រូប​នេះ​ ​ក្រោយពី​រូបគេ​បាន​ចំណាយពេល​ត្រឹមតែ​ ​២រដូវ​កាល​នៅ​ ​Estadio​ ​Santiago​ ​Bernabeu​ ​បន្ទាប់ពី​ការផ្ទេរ​ពី​ ​Atletico​ ​Madrid​ ​។​

​ការ​លក់​ ​Theo​ ​បាន​នាំ​ឱ្យប្រាក់​ចំណូល​របស់​ ​Real​ ​Madrid​ ​ឡើង​ដល់​ ​១១៥លាន​អឺ​រ៉ូ​សម្រាប់​រដូវ​ក្តៅ​នេះ​ ​ដោយ​បាន​ ​៤៥លាន​អឺ​រ៉ូ​សម្រាប់​ ​Mateo​ ​Kovacic​ ​,​ ​៣០លាន​ដុល្លារ​សម្រាប់​ ​Marcos​ ​Llorente​ ​និង​ ​២០​ ​លាន​អឺ​រ៉ូ​ពី​ការ​លក់​ ​Raul​ ​de​ ​Tomas​៕​

 

ប្រភព៖ TrollKhmer

You can share this !

Loading...
អត្ថបទទាក់ទង