ManUtd​ ​នាំ​ ​Pogba​ ​ចូលរួម​ការប្រកួត​មុន​បើក​រដូវ​កាល​ ​ក្រោយ​ពាក្យ​ចចាមអារ៉ាម​ថាទៅ​ ​Real​

អង់គ្លេស​៖​ ​Paul​ ​Pogba​ ​បាន​ត្រឡប់​ចូលរួម​ជាមួយ​ ​Manchester​ ​United​ ​ដើម្បី​ហ្វឹកហាត់​ត្រៀម​ការប្រកួត​មិត្តភាព​ ​មុន​បើក​រដូវ​កាល​ ​ទោះបីជា​អនាគត​របស់​គេ​នៅតែ​ស្រពិចស្រពិល​ក៏ដោយ​។​

​បន្ទាប់ពី​ថ្ងៃឈប់​សម្រាក​នៅ​រដូវ​ក្តៅ​ដែលគេ​បាន​ទៅ​ ​Abu​ ​Dhabi​,​ ​ប្រទេស​ចិន​,​ ​កូរ៉េ​ខាងត្បូង​ ​និង​ញូ​វយ៉​ក​ ​ពេលនេះ​កីឡាករ​សញ្ជាតិ​បារាំង​ ​បាន​ចូលរួម​ជាមួយ​ក្រុម​បិសាច​ក្រហម​ ​ហើយនឹង​ហោះ​ទៅកាន់​ប្រទេស​ចិន​ ​និង​សិង្ហបុរី​ ​មុន​ពេល​បញ្ចប់​យុទ្ធនាការ​ការប្រកួត​មិត្តភាព​ ​មុន​បើក​រដូវ​កាល​នៅ​ប្រទេស​វែល​។​

​Manchester​ ​United​ ​អាច​នឹង​ផ្ដល់​តំណែង​ប្រធាន​ក្រុម​ទៅ​ឱ្យ​ ​Pogba​ ​ព្រោះ​ចង់​ធ្វើ​ឱ្យ​ស្ថានភាព​នេះ​ ​មាន​លក្ខណៈ​ធម្មតា​ ​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​ទោះបីជា​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​លោក​ ​Zinedine​ ​Zidane​ ​របស់​ក្រុម​ ​Real​ ​Madrid​ ​និង​ ​Juventus​ ​ក៏​ពិតមែន​ក៏ដោយ​៕​

 

ប្រភព៖ TrollKhmer

You can share this !

Loading...
អត្ថបទទាក់ទង