នៅ​វៀតណាម​ ​ក្រុង​ហូជីមិញ​ ​ផ្ទុះ​ជំងឺគ្រុនឈាម​ច្រើនជាង​គេ​

​វៀតណាម​ ​៖​ ​ចាប់តាំងពី​រដូវវស្សា​ឈាន​ចូល​មកដល់​ ​រួម​ជាមួយនឹង​មាន​ភ្លៀង​ធ្លាក់​ទៀត​នោះ​ ​ជំងឺគ្រុនឈាម​ ​កំពុង​រាលដាល​យ៉ាង​ខ្លាំង​នៅ​ឆ្នាំនេះ​ ​មិនថា​តែ​នៅ​កម្ពុជា​ ​វៀតណាម​ ​ឬ​ថៃ​នោះ​ទេ​ ​។​ ​ដោយឡែក​ ​នៅក្នុង​ប្រទេស​វៀតណាម​ ​ទីក្រុង​ហូជីមិញ​ ​ដែល​មាន​មនុស្ស​ ​ប្រមាណ​ ​១៣​ ​លាន​នាក់​ ​ជា​តំបន់​ក្ដៅ​ជាងគេ​ ​ក៏​ផ្ទុះ​ជំងឺគ្រុនឈាម​នៅ​ឆ្នាំនេះ​ដែរ​ ​។​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​វេ​ប​សាយ​ ​www.hellokrupet.com​ ​។​

​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ក្រុង​ហូជីមិញ​ ​បញ្ជាក់​ថា​ ​ជំងឺគ្រុនឈាម​ ​២៤.០០០​ ​ករណី​ ​ផ្ទុះឡើង​នៅ​ឆមាស​ទី១​ ​ឆ្នាំ២០១៩​ ​កើនឡើង​ ​១៧៦​%​ ​បើ​ធៀប​នឹង​ឆ្នាំមុន​ ​ក្នុង​នោះ​មាន​មនុស្ស​ ​៥នាក់​ ​បាន​ស្លាប់​ ​។

​គិត​ត្រឹម​រយៈពេល​ ​៦ខែ​ ​ដើមឆ្នាំ​នេះ​ ​ជំងឺគ្រុនឈាម​សរុប​ ​ក្នុង​ប្រទេស​វៀតណាម​ ​មាន​ ​៧០.៨០០​ ​ករណី​។​ ​ក្រុង​ហូជីមិញ​ ​មាន​ករណី​ជំងឺ​នេះ​ច្រើនជាង​គេ​ ​បន្ទាប់មក​ខេត្ត​ ​Dong​ ​Nai​ ​និង​ខេត្ត​ ​Binh​ ​Phuoc​ ​។​ ​ចំណែក​នៅ​ក្រុង​ហាណូយ​ ​មាន​ ​៨២០​ ​ករណី​ ​តែ​ពុំ​មាន​អ្នក​ស្លាប់​ទេ​ ​។​

​ការ​ផ្ទុះឡើង​ខ្លាំង​នៃ​ជំងឺគ្រុនឈាម​ ​កើតឡើង​ចាប់តាំងពី​សប្ដាហ៍​ទី១​ ​ខែមិថុនា​ ​ពោល​គឺ​ចាប់តាំងពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្ដ​បន្ទាប់​ ​រួមផ្សំ​នឹង​អាកាសធាតុ​ក្តៅ​ ​ដែល​ផ្ដល់​លក្ខខណ្ឌ​អំណោយផល​ដល់​មូស​ពង​កូន​ ​ហើយ​ឈាន​ទៅ​បង្ក​ជំងឺគ្រុនឈាម​ ​។​

​ចំណែក​នៅ​ខ្មែរយើង​វិញ​ ​ការ​ផ្ទុះឡើង​ជំងឺគ្រុនឈាម​ខ្លាំង​ ​ក៏​កើនឡើង​ដែរ​ ​អំឡុង​ខែមិថុនា​ ​ក្នុង​នោះ​ ​តួលេខ​កុមារ​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​ ​ដែល​បាន​មក​សម្រាក​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​នៅ​ខែមិថុនា​ ​មាន​ចំនួន​ដល់ទៅ​ ​៦.៤០៦​ ​នាក់​ឯណោះ​ ​ដែល​ចំនួន​នេះ​មានការ​កើនឡើង​ ​៥,៥​ ​ដង​ ​ច្រើនជាង​ឆ្នាំ​កន្លងទៅ​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង