រឹបអូស​ថ្នាំស​ម្រ​ក​ទម្ងន់​ជាង​ ​១លាន​គ្រាប់​ ​ក្រោយ​ស្ត្រី​ម្នាក់​លេប​ហើយ​ស្លាប់​

ថៃ​ ​៖​ ​យើង​ដឹង​ហើយ​ថា​ ​ថ្នាំ​ជា​អាវុធ​មុខ​ពីរ​ ​អាច​ជួយ​ព្យាបាល​ ​ហើយក៏​អាច​បង្ក​គ្រោះថ្នាក់​ផង​ដែរ​ ​ជាពិសេស​ ​ថ្នាំ​ពុំ​មានការ​អនុញ្ញាត​ ​ឬ​ទទួលស្គាល់​ស្រប​តាម​ស្ដ​ង់​ដារ​សុវត្ថិភាព​របស់​អាជ្ញាធរ​ ​។​ ​យោង​តាម​ការ​ចេញផ្សាយ​របស់​ ​www.hellokrupet.com​ ​ ​នៅ​ថៃ​ ​ក្រោយ​ស្រ្តី​ម្នាក់​ស្លាប់​ ​ដោយសារ​លេបថ្នាំ​សម្រក​ទម្ងន់​ ​ដែល​ទិញ​តាម​អន​ឡាញ​ ​អាជ្ញាធរ​ចម្រុះ​ ​បាន​ចុះទៅ​រឹបអូស​ថ្នាំ​នេះ​ ​ជាង​ ​១លាន​គ្រាប់​ដល់កន្លែង​ស្តុក​ ​។​

ស្នងការ​ប៉ូលិស​ខេត្ត​ ​kalasin​ ​បញ្ជាក់​ថា​ ​ប្រតិបត្តិ​ការ​នេះ​ ​ធ្វើឡើង​នៅផ្ទះ​មួយ​កន្លែង​ ​ក្នុង​ស្រុក​ ​Na​ ​Mon​ ​កាលពី​ថ្ងៃទី៦​ ​ខែកក្កដា​ ​២០១៩​ ​ដោយ​រឹបអូស​ថ្នាំ​ ​ជាង​ ​១លាន​គ្រាប់​ ​និង​ឃាត់ខ្លួន​ម្ចាស់​ក្រុមហ៊ុន​ម្នាក់​ ​។​ ​លោក​ ​បន្ដ​ថា​ ​អាជ្ញាធរ​ ​ក៏បាន​រក​ឃើញ​ម្សៅ​សម្រាប់​ផលិត​ថ្នាំ​ ​មាន​សារធាតុ​ ​Sibutramine​ ​ដែល​ជា​សារធាតុ​ហាមឃាត់​ដោយ​អាជ្ញាធរ​ចំណីអាហារ​ ​និង​ឱសថ​ថៃ​ ​។​ ​ម្សៅ​នេះ​ ​នាំចូល​ពី​ចិន​ ​។​ ​ការ​បើក​ប្រតិបត្តិ​ការ​នេះ​ ​គឺ​ក្រោយ​ស្ត្រី​វ័យ​ ​៣០ឆ្នាំ​ម្នាក់​ ​នៅ​ស្រុក​ ​Ang​ ​Thong​ ​បាន​ស្លាប់​ ​បន្ទាប់​លេបថ្នាំ​សម្រក​ទម្ងន់​ ​ដែល​នាង​ទិញ​តាម​អន​ឡាញ​ ​។​

​ម្ចាស់​ក្រុមហ៊ុន​ផលិត​ថ្នាំ​ ​អ្នកស្រី​ ​Wasapassorn​ ​Sulamnart​ ​ត្រូវ​ចោទ​លើ​ករណី​ផលិត​ ​និង​លក់​ថ្នាំ​ដោយ​គ្មាន​ការអនុញ្ញាត​ ​រួម​ជាមួយ​ករណី​ផលិត​ ​និង​លក់​ថ្នាំ​បំប៉ន​ក្លែងក្លាយ​។​ ​អ្នកស្រី​ ​សារភាព​ថា​ ​ថ្នាំ​ដែល​រឹបអូស​ ​ពុំ​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​នោះ​ទេ​ ​ប៉ុន្ដែ​អ្នកស្រី​អះអាង​ថា​ ​មាន​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ ​បាន​ផ្គត់ផ្គង់​ម្សៅ​ផលិត​ថ្នាំ​ ​ដោយ​ ​១ខែ​ ​អ្នកស្រី​ ​ត្រូវ​ចាយ​លុយ​ជាង​ ​២ម៉ឺន​ដុល្លារ​ ​ឱ្យ​មន្ត្រី​រូប​នោះ​ ​ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ឥវ៉ាន់​ ​។​

​គួរ​បញ្ជាក់​ថា​ ​ការ​លក់​ថ្នាំស​ម្រ​ក​ទម្ងន់​គ្មាន​ការអនុញ្ញាត​ ​ក្លាយជា​ហានិភ័យ​សុខភាព​ ​នៅ​ប្រទេស​ថៃ​ ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដោយសារ​ការ​លក់​តាម​អន​ឡាញ​ ​ផ្ដល់​ការពិបាក​ដល់​ប៉ូលិស​ក្នុង​ការ​ត្រួតពិនិត្យ​។​ ​ដោយឡែក​ ​ក្រៅពី​សារធាតុគីមី​ហាមឃាត់​ ​Sibutramine​ ​ដែល​អាជ្ញាធរ​រក​ឃើញ​ក្នុង​ថ្នាំស​ម្រ​ក​ទម្ងន់​ ​នៅ​មាន​សារធាតុគីមី​ ​Lorcaserin​ ​មួយទៀត​ ​ដែល​អាជ្ញាធរ​អះអាង​ថា​ ​ក៏​បង្ក​គ្រោះថ្នាក់​ដែរ​ ​ប៉ុន្ដែ​ពុំ​ទាន់​មានការ​ហាមឃាត់​នៅឡើយ​ទេ​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង