Ander​ ​Herrera​ ​ជោគជ័យ​ក្នុង​ការផ្ទេរ​ទៅ​ ​PSG​ ​ដោយ​គ្មាន​តម្លៃ​ខ្លួន​

បារាំង​៖​ ​ក្លិប​ ​Paris​ ​Saint​-​Germain​ ​បាន​បញ្ចប់​ការផ្ទេរ​កីឡាករ​ ​Ander​ ​Herrera​ ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ ​ក្រោយ​ការ​ចាកចេញ​ពី​ក្លិប​ ​Manchester​ ​United​ ​។​

​កីឡាករ​វ័យ​ ​២៨ឆ្នាំ​រូប​នេះ​ ​ត្រូវ​បាន​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ពី​ ​PSG​ ​បន្ទាប់ពី​បាន​ប្រកាស​ថា​ ​គេ​នឹង​មិន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ថ្មី​នៅ​ទឹកដី​ ​Old​ ​Trafford​ ​ទេ​។​ ​បច្ចុប្បន្ន​គេ​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រយៈពេល​ ​៥ឆ្នាំ​ជាមួយនឹង​ម្ចាស់​ជើងឯក​បារាំង​ ​ដោយ​ទទួល​ថ្លៃ​នឿយហត់​ប្រមាណ​ ​៣៥ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​។​

​Herrera​ ​បាន​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លិប​ថា​៖​ ​"​PSG​ ​គឺជា​ក្លិប​ធំជាង​គេ​បង្អស់​ ​នៅក្នុង​ប្រទេស​បារាំង​ ​ដែល​បន្ត​រីកចម្រើន​រាល់ថ្ងៃ​ ​និង​ប្រយុទ្ធ​ដើម្បី​ពានរង្វាន់​ទាំងអស់​។​ ​ខ្ញុំ​ពិតជា​ចង់​មក​ទីក្រុង​ប៉ារីស​ ​ហើយ​ពាក់អាវ​របស់​ពួកគេ​"​។​

​Herreraលេង​បាន​ ​១៨៩ប្រកួត​ឱ្យ​ក្រុម​បិសាច​ក្រហម​ ​ចាប់តាំង​ផ្ទេរ​ពី​ ​Athletic​ ​Bilbao​ ​នៅ​អេស្ប៉ាញ​ ​កាល​ខែមិថុនា​ ​ឆ្នាំ២០១៤​ ​ហើយ​រូបគេ​ ​ទាត់​បញ្ចូល​ទី​បាន​ ​២០គ្រាប់​ ​និង​ធ្លាប់​ជួយ​ឱ្យ​ឈ្នះ​ពានរង្វាន់​ ​FA​ ​Cup​,​ ​League​ ​Cup​ ​និង​ ​Europa​ ​League​ ​៕​

ប្រភព៖ Trollkhmer

You can share this !

Loading...
អត្ថបទទាក់ទង