៦នាក់​/​ម៉ោង​ ​ប៉ង​ធ្វើ​អត្តឃាត​នៅ​ថៃ​ ​ដោយសារ​មូលហេតុ​ធំ​ ​៣​

ថៃ​ ​៖​ ​បញ្ហា​បរាជ័យ​ ​បាក់ទឹកចិត្ដ​ ​(​Depression​)​ ​អារម្មណ៍​សោកសៅ​ ​បាត់បង់​ចំណង់​លើ​ការ​ចូលចិត្ត​ពីមុន​ ​និង​បញ្ហា​ជុំវិញ​ខ្លួន​ផ្សេងទៀត​ ​ជិះ​ឥទ្ធិពល​ខ្លាំង​ដល់​ផ្លូវទឹក​ចិត្ត​ ​ហើយ​ងាយ​ជំរុញ​ឱ្យ​ពួកគេ​ ​លែង​ចង់​រស់នៅ​បន្ត​ ​ហើយ​ប៉ង​បញ្ចប់ជីវិត​ ​។​ ​ជាក់ស្ដែង​ ​នៅ​ថៃ​ ​ចំនួន​អ្នក​ប៉ង​សម្លាប់​ខ្លួន​ ​បន្ដ​កើនឡើង​ដល់​ប្រមាណ​ ​៥៣.០០០នាក់​ ​នៅ​ឆ្នាំ២០១៨​ ​ដែល​ប្រកៀកប្រកិត​ជាមួយនឹង​ ​ជប៉ុន​ ​និង​កូរ៉េ​ខាងត្បូង​ ​។​

​បើ​តាម​ការ​ចេញផ្សាយ​របស់​ ​www.hellokrupet.com​ ​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត​ថៃ​ ​បញ្ជាក់​ថា​ ​នៅ​ឆ្នាំ២០១៨​ ​អ្នក​ប៉ុនប៉ង​អត្តឃាត​មាន​ប្រមាណ​ ​៥៣.០០០នាក់​ ​ឬ​ ​ជាមធ្យម​ ​៦នាក់​/​ម៉ោង​ ​ហើយ​មនុស្ស​ ​ប្រមាណ​ ​៤.០០០នាក់​ ​បាន​ស្លាប់​ ​។​ ​លោក​ ​Kiattiphum​ ​Wongrajit​ ​ប្រធាន​នាយកដ្ឋាន​នេះ​ ​បញ្ជាក់​ថា​ ​បញ្ហា​បាក់ទឹកចិត្ត​ ​ទំនាក់ទំនង​បរាជ័យ​ ​និង​ការប្រើ​ប្រាស់​សារធាតុ​ញៀន​ហួស​កម្រិត​ ​ជា​មូលហេតុ​ចម្បង​ ​នាំ​ឱ្យ​មនុស្ស​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ ​។​



​លោក​បន្ត​ថា​ ​អត្រា​អ្នក​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ ​បាន​កើនឡើង​ដល់​ ​៦,១១នាក់​/​ម៉ោង​ ​បើ​ធៀប​នឹង​ឆ្នាំ២០១៧​ ​ដែល​មាន​ត្រឹម​ ​៦,០៣នាក់​/​ម៉ោង​ ​។​ ​ក្នុង​នោះ​ ​អត្រា​អត្តឃាត​ ​ក្នុងចំណោម​បុរស​ ​ខ្ពស់​ជាង​ស្ត្រី​ ​ចំនួន​ ​៤ដង​ ​ហើយ​ក្រុម​បុរស​ប៉ុនប៉ង​អត្តឃាត​ច្រើនជាង​គេ​ ​មាន​អាយុ​ពី​ ​៣៥​-​៣៦ឆ្នាំ​ ​ចំណែក​ស្ត្រី​វិញ​ ​ពី​អាយុ​ ​៥០​-​៥៤ឆ្នាំ​ ​។​

​ក្រៅពី​នេះ​ ​ក្រុម​ងាយ​រងគ្រោះ​ផ្សេងទៀត​ ​មាន​ដូចជា​ ​អ្នកមាន​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ ​អ្នក​បាត់បង់​មនុស្ស​ជិ​ត​ស្និទ្ធិ​ភ្លាម​ៗ​ ​អ្នក​គេង​មិន​លក់​រ៉ាំរ៉ៃ​ ​អ្នកមាន​អារម្មណ៍​ឡើង​-​ចុះ​លឿន​ ​និង​អ្នក​ធ្លាប់​ប៉ុនប៉ង​អ​ត្ដ​ឃាត​ពីមុន​ ​។​

​លោក​ប្រធាន​នាយកដ្ឋាន​ដដែល​បន្ថែម​ថា​ ​ពាក់ព័ន្ធ​បញ្ហា​នេះ​ ​ចាំបាច់​ត្រូវ​មានការ​យល់ដឹង​ជា​សាធារណៈ​អំពី​បញ្ហា​អត្តឃាត​ ​និង​វិធី​ដោះស្រាយ​។​

​គួរ​បញ្ជាក់​ថា​ ​នៅ​តំបន់​អាស៊ី​ ​កូរ៉េ​ខាងត្បូង​ ​ជា​ប្រទេស​មាន​អត្រា​អត្តឃាត​ច្រើនជាង​គេ​ ​រហូតដល់​ ​២៦,៩នាក់​/​១០ម៉ឺន​នាក់​ ​ដោយ​ភាគច្រើន​ ​ជា​មនុស្ស​វ័យ​ចំណាស់​។​ ​បន្ទាប់មក​ ​ជប៉ុន​ ​មាន​អត្រា​អ​ត្ដ​ឃាត​ ​១៨,៥នាក់​/​១០ម៉ឺន​នាក់​ ​ដោយ​ភាគច្រើន​ជា​យុវជន​ ​៕​

 

You can share this !

Loading...
អត្ថបទទាក់ទង