គ្រុនឈាម​រាល​ត្បាត​ខ្លាំង​ ​ថៃ​ ​រៀបចំ​ផលិត​ស្បែកជើង​ប្រឆាំង​សត្វ​មូស​

​ថៃ​ ​៖​ ​មិនថា​ ​ខ្មែរយើង​ ​ឬប្រទេស​ថៃ​នោះ​ទេ​ ​នៅ​ឆ្នាំនេះ​ ​កំពុង​ផ្ទុះឡើង​ជំងឺគ្រុនឈាម​យ៉ាង​កំ​ហុ​គ​ដូចគ្នា​ ​ដែល​បណ្ដាលមកពី​មូស​ខ្លា​។​ ​ពាក់ព័ន្ធ​បញ្ហា​សត្វ​មូស​នេះ​ ​វិស័យ​រដ្ឋ​ ​និង​ឯកជន​ថៃ​ ​បាន​កំពុង​ស្រាវជ្រាវ​ផលិត​ស្បែកជើង​ប្រឆាំង​សត្វ​មូស​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​វេ​ប​សាយ​ ​www.hellokrupet.com​ ​នៅ​ថ្ងៃនេះ​ ​។​

​ស្បែកជើង​នេះ​ ​ឈ្មោះថា​ ​“​Nano​ ​Shoues​”​ ​ទាក់ទាញ​សត្វ​មូស​ ​ហើរ​មក​ទំ​ពីលើ​ ​ដោយ​នៅ​លើ​ស្បែកជើង​នេះ​ ​មាន​ថ្នាំ​សម្លាប់សត្វ​ល្អិត​ ​។​ ​ពេល​សត្វ​មូស​ទំ​លើ​ស្បែកជើង​នេះ​ ​វា​នឹង​ជាប់​ថ្នាំ​គីមី​ ​ដែល​រារាំង​មូស​មិន​ឱ្យ​ពង​ ​និង​ក្លាយជា​ដង្កូវទឹក​ ​។​ ​ស្បែកជើង​នេះ​ ​ត្រូវ​សហការ​គ្នា​ផលិត​ដោយ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ ​និង​ក្រុមហ៊ុន​ ​SCG​ ​របស់​ថៃ​ ​។​

​គម្រោង​ផលិត​ស្បែកជើង​ប្រឆាំង​សត្វ​មូស​នេះ​ ​រំពឹង​ថា​ ​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២១​ ​ខាងមុខ​ ​ហើយ​ពេលនោះ​ ​មានតែ​ក្រុមហ៊ុន​ប៉ុណ្ណោះ​ដែល​សម្រេច​ចេញ​លក់​ផលិតផល​នេះ​ ​នៅ​តាម​ទីផ្សារ​។​ ​ក្រុមហ៊ុន​ ​SCG​ ​បញ្ជាក់​ថា​ ​ការបង្កើត​ថ្មីនេះ​ ​មិនមែន​ដើម្បី​តែ​ប្រាក់ចំណេញ​នោះ​ទេ​។​ ​ក្រុមហ៊ុន​ ​ចង់​យក​ស្បែកជើង​នេះ​ ​ជួយ​ដល់​តាម​សហគមន៍​ ​ដែល​មាន​ជំងឺ​បង្ក​ដោយ​មូស​កំពុង​រាលដាល​។​

​បច្ចុប្បន្ន​ ​ក្រុមការងារ​មួយ​ ​កំពុង​សិក្សា​ពី​ប្រសិទ្ធភាព​ ​និង​ធានា​ថា​ ​ការបង្កើត​ថ្មីនេះ​ ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ ​និង​បរិស្ថាន​ ​។​

​អង្គការសុខភាព​ពិភពលោក​ ​(​WHO​)​ ​ប៉ាន់ស្មាន​ថា​ ​ពិភពលោក​ ​មាន​ករណី​ជំងឺគ្រុនឈាម​ ​១០០​ ​លាន​ករណី​រាល់​ឆ្នាំ​ ​ហើយ​ទ្វីបអាស៊ី​ ​មាន​ជំងឺ​នេះ​ច្រើនជាង​គេ​។​ ​ចំណែក​ក្រសួងសុខាភិបាល​ថៃ​ ​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​ថា​ ​ឆ្នាំ២០១៩​ ​នេះ​ ​ជំងឺគ្រុនឈាម​ ​បាន​ផ្ទុះឡើង​យ៉ាង​ខ្លាំង​ ​ដោយ​នៅ​ឆមាស​ទី១​ ​មាន​ជំងឺ​នេះ​ ​២៨.៧៨៥​ ​ករណី​ ​ហើយ​ឆក់​យកជីវិត​មនុស្ស​ ​៤៣​ ​នាក់​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង