​វៀតណាម​សម្លាប់​ជ្រូក​ ​២លាន​ក្បាល​ ​ដោយសារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ផ្ទុះ​កាន់តែ​ខ្លាំង​

​វៀតណាម​ ​៖​ ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ ​កំពុង​ផ្ទុះឡើង​កាន់តែ​ខ្លាំង​ ​នៅ​តាម​បណ្តា​ខេត្ត​ច្រើន​ទូទាំង​ប្រទេស​វៀតណាម​ ​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ ​សម្លាប់​ជ្រូក​ជិត​ ​២លាន​ក្បាល​ ​បន្ថែម​ទៀត​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​លើ​សត្វ​ដ៏​សាហាវ​មួយ​នេះ​ ​។​

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​វៀតណាម​ ​លោក​ ​Nguyen​ ​Xuan​ ​Cuong​ ​បានឱ្យ​ដឹង​នៅក្នុង​ការប្រជុំ​សភា​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ថា​ ​ជំងឺ​ប៉េស្ត​ជ្រូក​ ​មកទល់​ពេលនេះ​ ​បាន​រីកសាយ​ឆ្លង​លើ​សត្វ​ជ្រូក​សរុប​ ​៤៨​ ​ខេត្ត​ ​នៅ​ទូទាំង​វៀតណាម​ ​ហើយ​ការ​រាលដាល​ ​នាំ​ឱ្យ​រដ្ឋាភិបាល​សម្រេច​ ​សម្លាប់​ជ្រូក​ចំនួន​ប្រមាណ​ ​១,៧​ ​លាន​ក្បាល​ ​កាលពី​សប្តាហ៍​មុន​ ​។​ ​រដ្ឋមន្ត្រី​រូប​នេះ​ ​អះអាង​ថា​ ​“​រឿង​នេះ​ពិតជា​គ្រោះថ្នាក់​ ​ត្រូវតែ​មាន​វិធានការ​ច្បាស់លាស់​ប្រឆាំង​នឹង​ការ​រាលដាល​ជំងឺ​ ​ខណៈ​ក្រសួង​កំពុង​យកចិត្ត​ទុកដាក់​ ​រាល់​ដំណើរការ​នៃ​សហគ្រាស​ផលិតកម្ម​សាច់សត្វ​ជ្រូក​ទាំងអស់​ ​នៅ​ទូទាំង​ប្រទេស​”​ ​។​

តាម​សារព័ត៌មាន​ ​Channel​ ​News​ ​Asia​ ​ការ​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​នៅតែ​គំរាមកំហែង​ប្រទេស​វៀតណាម​ ​ដោយ​មេរោគ​ជំងឺ​នេះ​ ​អាច​ស្ថិតនៅ​ជាប់​បរិស្ថាន​ជុំវិញ​កន្លែង​ចិញ្ចឹមសត្វ​ជ្រូក​បាន​យូរ​ ​និង​អាច​រីក​រាល​ដាល់​តាម​គ្រប់រូប​ភាព​ផ្សេង​ៗ​ ​។​ ឧស្សាហកម្ម​ផលិត​សាច់​ជ្រូក​នៅ​វៀតណាម​ ​មានតម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ​ ​ដែល​ស្មើនឹង​ ​១០​%​ ​នៃ​ចំណូល​សរុប​ពី​វិស័យ​កសិកម្ម​របស់​ប្រទេស​នេះ​ ​ខណៈ​ប្រទេស​ ​ដែល​មាន​ប្រជាជន​ប្រមាណ​ជាង​ ​៩៥​ ​លាន​នាក់​មួយ​នេះ​ ​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​សរុប​ទូទាំង​ប្រទេស​ ​ដល់ទៅ​ ​៣០​ ​លាន​កន្លែង​ ​។

សូម​រំឮក​ដែរ​ថា​ ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​ផ្ទុះឡើង​នៅ​អាស៊ី​ដំបូង​គេ​ ​គឺ​រក​ឃើញ​នៅ​ប្រទេស​ចិន​ ​ដែល​ជា​កន្លែង​ផលិត​សាច់​ជ្រូក​ធំជាង​គេ​លើ​ពិភពលោក​។​ ​ហើយដោយ​សារ​ជំងឺ​នេះ​ ​ជ្រូក​ប្រមាណ​ ​២០០​ ​លាន​ក្បាល​ ​ត្រូវ​គេ​សម្លាប់ចោល​ ​ដើម្បី​បង្ការ​កុំឱ្យ​មេរោគ​រីក​រាលដាល​ ​៕​

 

You can share this !

Loading...
អត្ថបទទាក់ទង